ក្នុងនាមអ្នកជាបេក្ខជនប្រលងជ្រើសរើស មុខវិជ្ជាជីវៈគ្រូបង្រៀន តើអ្នកយល់យ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យក្លាយខ្លួនជាពលរដ្ឋល្អ យុវជនល្អជាទំពាំងស្នងឬស្សី ស្ថិតនៅក្នុងក្តីសង្ឃឹមរបស់ប្រទេសជាតិទៅអនាគត ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ដើម្បីឲ្យក្លាយទៅជា ពលរដ្ឋល្អ យុវជនល្អជាទំពាំងស្នងឬស្សីស្ថិតក្នុងក្តីសង្ឃឹមរបស់ប្រទេសជាតិយើងត្រូវៈ
យុវជនៈ មនុស្សដែលកំពុងលូតលាស់ខាងកាយ សម្បទាននិងបញ្ញាញាណ
ទំពាំងស្នងឬស្សីៈ ពន្លកដែលត្រូវក្លាយជាដើមឬស្សី
យុវជនជាទំពំាងស្នងឬស្សីៈ
- យុវជនជាពលរដ្ឋត្រូវបន្តវេនពីមនុស្សចាស់
- ទំពាំងល្អក្លាយជាឬស្សីល្អ ព្រោះមានការថែរក្សា ថែទាំល្អ
យុវជនល្អក្លាយជាពលរដ្ឋល្អត្រូវមានៈ
- មានចំណេះវិជ្ជា
- មានសីលធម៌ល្អ
- មានចំណេះផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស
- គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
- មានមនសិការជាតិ
- ត្រូវថែរក្សាសុខភាពឲ្យបានល្អ
- មានសាមគ្គីភាព អត់អោនឲ្យគ្នាទៅវិញទៅមក ។
ល្បិច និងវិធីសាស្រ្តដើម្បីផ្តល់ចំណេះ និងអប់រំដល់យុវជន ដើម្បីក្លាយជាពលរដ្ឋគឺៈ
- ស្រាវជ្រាវនូវឯកសារថ្មីៗ ដើម្បីផ្តល់ចំណេះដឹងឲ្យសិស្ស
- ត្រូវមានបទពិសោធល្អៗ
ដូចនេះ យុវជនល្អជាយុវជនដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រួងរបស់ប្រទេសជាតិ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ