Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ក្នុងនាមអ្នកជាគ្រូបង្រៀនម្នាក់ដើម្បីអប់រំសិស្សានុសិស្សឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់ផ្នែក ចាំបាច់ត្រូវធ្វើការអប់រំបញ្ហាស្មារតី និងកាយសម្បទា ដោយផ្សារភ្ជាប់ជានិច្ចទៅ និងសីលធម៌ និងគុណធម៌ ។ ចូរពន្យល់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ក្នុងនាមអ្នកជាគ្រូបង្រៀនម្នាក់ដើម្បីអប់រំសិស្សានុសិស្សឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់ផ្នែក ចាំបាច់ត្រូវធ្វើការអប់រំបញ្ហាស្មារតី និងកាយសម្បទា ដោយផ្សារភ្ជាប់ជានិច្ចទៅ និងសីលធម៌ និងគុណធម៌៖

ការអប់រំបញ្ញាស្មារតី

  • ធ្វើឲ្យមនុស្សម្នាក់ៗមានពុទ្ធិគ្រប់គ្រាន់
  • មានចំណេះចេះរស់នៅបានត្រឹមត្រូវ
  • មានចំណេះអនុវត្តលើគ្រប់ការងារ
  • ឈ្លាសវៃ ច្នៃប្រឌិតខ្ពស់ដោយតម្លៃនៃជីវិតស្របតាមគោលដៅអប់រំដែលមានលក្ខណៈត្រឹមត្រូវ និងគុណធម៌
  • មានមនសិការជាតិថែរក្សា និងសាមគ្គីធម៌

ការអប់រំកាយសម្បទា

  • អប់រំរូបរាងកាយឲ្យមាំមួន មានសុខភាពល្អ អាចបញ្ចេញកម្លាំងខ្លាំងក្លា ក្នុងការការពារ និងកសាងប្រទេសឲ្យជឿនលឿន ជាហេតុនាំឲ្យវប្បធម៌ អរិយធម៌រីកចម្រើន

សេចក្ដីសន្និដ្ឋាន

ការអប់រំស្មារតី និងអប់រំកាយសម្បទា ចាំបាច់ត្រូវផ្សព្វភ្ជាប់ និងគុណធម៌ ក្នុងការកសាងធនធានមនុស្ស ឲ្យមានការរីកចម្រើនគ្រប់ផ្នែក “សមត្ថភាព ស្មារតី រូបរាងកាយ”។

ការអប់រំទាំងនេះ មិនអាចកាត់ផ្ដាច់ចេញពីផ្នែកណាមួយបានឡើយ បើពុំដូច្នោះទេការអប់រំពុំអាចធ្វើឲ្យសង្គមជាតិលូតលាស់បានឡើយ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យមានគ្រោះថ្នាក់មហន្ដរាយ ដលវប្បធម៌ និងសង្គមធម៌របស់ជាតិថែមទៀត។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1