Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ក្នុងនាមអ្នកជាគ្រូបង្រៀន តើអ្នកត្រូវបណ្តុះគំនិតស្នេហាជាតិនិងជាតិនិយមយ៉ាងណាខ្លះដល់បងប្អូនជាសិស្សានុសិស្សជំនាន់ក្រោយ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បណ្តុះគំនិតស្នេហាជាតិនិងជាតិនិយមគឺ

  • អប់រំដល់សិស្សានុសិស្សឲ្យចេះថែរក្សាការពារ​ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី ភូមិសាស្រ្ត ស្រុកកំណើតដែលខ្លួនរស់នៅ
  • អប់រំឲ្យពូកគេស្រឡាញ់ និងចូលចិត្តរស់នៅស្រុកកំណើតខ្លួនឲ្យជាប់ជំពាក់ និងទីកន្លែងកំណើតខ្លួនឲ្យចេះរៀបរាប់នូវអនុស្សាវរីយ៍រាប់មិនអស់ជាមួយលក្ខណៈភូមិសាស្រ្តដែលនៅជុំវិញខ្លួនគេ
  • អប់រំឲ្យមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសខ្លួនមាតុភូមិខ្លួន តាំងពីទំនៀមទម្លាប់របស់ខ្លួន អក្សរសាស្រ្ត អក្សរសិល្ប៍ ធាតុអាកាស និងបរិយាកាសទូទៅ
  • អប់រំឲ្យពួកគេស្រឡាញ់នូវធម្មជាតិ សម្បត្តិវប្បធម៌ ស្រឡាញ់ពលកម្មរហូតដល់ហ៊ានពលិកម្មគ្រប់បែបយ៉ាងចំពោះជាតិមាតុភូមិ គំនិតស្នេហាជាតិនិយម
  • អប់រំឲ្យពួកគេចេះស្រឡាញ់ជនជាតិរបស់ខ្លួនប្រវត្តិសាស្រ្ត ទឹកដីស្គាល់នៅអត្តសញ្ញាណជាតិ ដួងព្រលឹង ប្រភពលក្ខណៈវប្បធម៌ អរិយធម៌របស់ជាតិ
  • អប់រំឲ្យពួកគេចេះរកវិធីការទប់ស្កាត់នៅឥទ្ធិពលបរទេសទាំងឡាយណាដែលមានបំណង បំផ្លិចបំផ្លាញវប្បធម៌ អរិយធម៌រស់ជាតិខ្លួ​ន និងបង្កើតគំនិតច្នៃប្រឌិត ( ជាតូបនីយកម្ម ) ប្រកបដោយគុណធម៌ខ្ពស់
  • អប់រំឲ្យពួកគេមានគំនិតចង់កសាងជាតិ ចង់អភិវឌ្ឍប្រទេសជាតិឲ្យក្លាយជានិតិរដ្ឋ ជាប្រទេសមួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ជឿនលឿន ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1