Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ក្នុងនាមជាមន្ត្រីរាជការស៊ីវិលម្នាក់ តើត្រូវមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង? ចូររៀបរាប់។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ក្នុងនាមជាមន្ត្រីរាជការស៊ីវិលម្នាក់ តើត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចតទៅ៖

ក. ឆន្ទៈម្ចាស់ការ

  • មានទឹកចិត្តស្រឡាញ់ការងារខ្លួន
  • មានគំនិតផ្ដើចផ្ដើម (ការច្នៃប្រឌិតខ្ពស់)
  • ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម
  • ត្រូវមានស្មារតីឈ្មូសស្មុលនឹងការងារ
  • មានការជម្នះគ្រប់ឧបសគ្គទាំងឡាយ។

ខ. ភក្តីភាព

  • ការយល់ដឹងអំពីសភាពការណ៍
  • មានភក្តីភាពចំពោះស្ថាប័ន
  • ភក្តីភាពខាងវិជ្ជាជីវៈរបស់ខ្លួន
  • មានភក្តីភាពចំពោះប្រជារាស្រ្ដខ្លួន
  • រក្សាអ្នកប្រើប្រាស់សេវាការងារខ្លួន។

គ. មនសិកាវិជ្ជាជីវៈ

  • ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីបំពេញការងារឲ្យបានល្អ
  • ត្រូវយកចិត្តទុកដាក់ឲ្យបានច្បាស់លាស់ក្នុងការបំពេញការងារ និងមនសិការ
  • ត្រូវប្ដេជ្ញាចិត្តធ្វើការអភិវឌ្ឍខ្លួន និងប្រើប្រាស់សមត្ថភាព
  • ត្រូវស្វិតស្វាញក្នុងការងារជាមួយមន្រ្ដីដទៃៗទៀត
  • ត្រូវហ៊ានលះបង់កម្លាំងកាយ និងកម្លាំងចិត្ត
  • ត្រូវបង្កើនសមត្ថភាពជំនាញឯកទេស
  • មិនអាចទទួលយកដោយផ្ទាល់ ឬដោយប្រយោល តាមរយៈតំណាងរបស់ខ្លួន នូវផលប្រយោជន៍នានាពីនរណាមួយឬសហគ្រាសណាមួយ
  • ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈ ទៅតាមគោលការណ៍ និងស្មារតីដូចមានចែងក្នុងច្បាប់ជាធរមាន
  • ត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ចលាក់ការណ៍
  • ត្រូវទទួលខុសត្រូវការលើការ ប្រតិបត្តិរបស់ខ្លួនចំពោះភារកិច្ចដែលប្រគល់ឲ្យ
  • មានកាតព្វកិច្ច គោរពវិន័យការងារ ម៉ោងពេលធ្វើការ និងបទបញ្ជាផ្ទៃក្នុង
  • ត្រូវគោរពបទបញ្ជារបស់ថ្នាក់លើ
  • ត្រូវគោរពឲ្យបាននូវនីតិរដ្ឋ។

ឃ. ផ្ដល់សេវាល្អ

  • ប្រព្រឹត្តឥរិយាបថឥ្យបានល្អ
  • ធ្វើខ្លួនជាអ្នកផ្តល់សេវា មិនមែនជាអ្នកត្រួតត្រាឬគ្រប់គ្រងឡើយ
  • រក្សាឥ្យបាននូវការគោរព ពេញចិត្តពីអ្នកដទៃ
  • មានភាពត្រឹមត្រូវក្នុងការបម្រើ
  • ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង
  • ជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យបានលឿន និងឆាប់រហ័ស។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1