Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីឲ្យសិស្ស សម្រេចបាននូវសសរស្តម្ភបួនស្ដីពីវប្បធម៌? ចូរពន្យល់ឲ្យបានក្បោះក្បាយ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវអប់រំអពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ ដើម្បឲ្យសម្រេចបាននូវសសរស្តម្ភទាំងបួនគឺ៖

ក. ចំណេះដឹង

  • បើកទូលាយនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត
  • ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ
  • យល់ដឹងកាន់តែច្បាស់អំពីអ្វី ដែលខ្លួនមានដែលល្អហើយគេស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណមក។

ខ. ចំណេះធ្វើ

  • បណ្ដុះនូវមនោសព្ចោនា លើការងារគ្រប់ផ្នែកដោយស្រឡាញ់ ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
  • ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួន ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ) ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សិល្បៈ
  • ចេះយកអ្វី ដែលមិនមែនជារបស់ជាតិខ្លួនមកច្នៃឲ្យសមស្រប តាមចំណង់ចំណូលចិត្តរបស់ប្រទេសជាតិខ្លួន ឲ្យមកជាលក្ខណៈជាតិខ្លួន និងឲ្យសមស្របតាមដួងព្រលឹងជាតិ
  • ចេះរកវិធានការ ការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ជាតិខ្លួន។

គ. ចំណេះដឹងអប់រំ

  • ធ្វើការអប់រំស្វែងយល់កាន់តែស៊ីជម្រៅ លើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្លួន (ប្រជារាស្រ្ដ ទឹកដី ប្រវត្តិការគ្រប់គ្រងភាសា អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា)។

ឃ. ចេះរស់នៅក្នុងសង្គម

  • ចេះរស់នៅជាមួយគ្នាចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបែងចែក        វណ្ណៈ ឋានៈ ពណ៌សម្បុរ ភេទ សាសនា ជំនឿ
  • ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គ
  • ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ
  • ការងារក្នុងវិជ្ជាជីវៈតាមសម្មាអាជីវោ មិនរំលោភលើអ្នកដទៃ
  • មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
  • ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
  • មានទំនាក់ទំនងល្អជាមួយជាតិ និងអន្ដរជាតិ មិនប្រកាន់ពូជសាសន៍ ជំនឿ សាសនា និន្នាការនយោបាយផ្សេងៗជាដើម។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1