Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ក្នុងនាមជាគ្រូបង្រៀនដ៏ល្អមួយរូប តើអ្នកត្រូវប្រកាន់យកសីលធម៌និងអាកប្បកិរិយាយ៉ាងដូចម្តេចខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

សីលធម៌ ជាដំបូន្មានដែលនាំឲ្យចៀសវាងនូវអំពើអាក្រក់ ហើយឲ្យតែប្រព្រឹត្តតែអំពើល្អ  ។

អាកប្បកិរិយា ជាឥរិយាបថដែលសំដែងចេញមកក្រៅ តាមរយៈសកម្មភាពរបស់មនុស្សម្នាក់ៗ ។

ក្នុងនាមជាគ្រូបង្រៀនដ៏ល្អម្នាក់ ខ្ញុំត្រូវប្រកាន់យកសីលធម៌ និងអាកប្បកិរិយាដូចខាងក្រោម៖

  • គ្រូបង្រៀនត្រូវជាជនគម្រូ នៅក្នុងគ្រប់មជ្ឈដ្ឋានសង្គម
  • ត្រូវជាអ្នកកសាងសតិបញ្ញរបស់មនុស្សជាតិ
  • ត្រូវយល់ថាមុខរបរគ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុង្គឧត្តម
  • ត្រូវយល់ថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង
  • ត្រូវយល់ថាគ្រូបង្រៀនជាមាតាទី២របស់សិស្ស
  • ត្រូវធ្វើខ្លួនឲ្យទៅជាមនុស្ស ប្រកាន់នូវសច្ចធម៌ យុត្តិធម៌ ឧត្តមគតិស្នេហាមុខវិជ្ជាជិវៈ និងគិតពីប្រយោជន៍ជាតិជាធំ
  • សកម្មភាពរបស់គ្រូ ត្រូវទាមទារនូវលក្ខណៈសីលធម៌ និងភាពអត់ធ្មត់ព្រមទាំងវាងវៃដើម្បីនាំមកនូវបញ្ញារបស់សិស្សឲ្យមានការវិវត្តិ
  • គ្រប់កាយវិការ ទោះបីដេក ដើរ ឈរ អង្គុយ និងនិយាយស្តីគ្រប់ទីកន្លែងគ្រប់សកម្មភាពរបស់គ្រូត្រូវតែជាគម្រូឲ្យមហាជន
  • គ្រូបង្រៀនត្រូវយកចិត្តទុកដាក់ ដល់ការបង្រៀន និងស្រាវជ្រាវបន្ថែមដើម្បីផ្តល់ចំណេះដឹង ចំណេះធ្វើ និងបំណិនប្រសប់ដល់សិស្សឲ្យក្លាយជាផលិតករ ។

ដូចនេះដើម្បីក្លាយជាគ្រូបង្រៀនដ៏ល្អមួយរូបចាំបាច់ត្រូវមានព្រហ្មវិហារធម៌ទាំងបយនចំពោះសិស្ស ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1