Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

កំណែវិញ្ញាសា ផែនដីវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ០៥ សីហា ២០១៣ (ថា្នក់សង្គម)

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី បាក់ឌុប

វិញ្ញាសា ផែនដី និងបរិស្ថានវិទ្យា

ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សម័យប្រឡង ០៥ សីហា ២០១៣

វិញ្ញាសា ផែនដី និងបរិស្ថាន  (ថ្នាក់សង្គម)

រយៈពេល ៩០នាទី ពិន្ទុ៧៥

…………………

 

ប្រធាន

I. ១. តើរយៈពេលថ្ងៃនិងយប់ស្មើគ្នា និងរយៈពេលថ្ងៃនិងយប់មិនស្មើគ្នាហៅថាបាតុភូតអ្វី?

២. តើបាតុភូតទាំងនេះកើតឡើងនៅពេលណាខ្លះ?

II. ១. តើបរិយាកាសផែនដីរំខានដល់ការសង្កេតតារាតាមរយៈតេឡេទស្សន៍ដូចម្តេច?

២. ដើម្បីដោះស្រាយការរំខាននេះ តើតារាវិទូប្រើមធ្យោបាយយ៉ាង ដូចម្តេច?

III. តើកំណក និងការរលាយមានឥទ្ធិពលដូចម្ដេចទៅលើដំណើរពុកផុយមេកានិក?

IV. តើអាចម៍ផ្កាយ ដុំអាចម៍ផ្កាយ និងទេពច្យុតខុសគ្នាយ៉ាងដូចម្ដេច?

V. ១. ដូចម្តេចដែលហៅថាចលនារង្វិលខ្ញាល់ និងរង្វិលជុំរបស់ភព?

២. តើចលនារង្វិលនីមួយៗធ្វើឱ្យយើងមើលឃើញអង្គនានា និង តារានិករទាំងឡាយនៅមេឃយ៉ាងដូចម្តេច?

VI. ១. ចូររៀបរាប់ពីលក្ខណៈទូទៅនៃអូសូននៅក្នុងមណ្ឌលអាកាសស្ងប់ និងមណ្ឌលអាកាសរចល់។

២. ប្រសិនបើអូសូននៅក្នុងមណ្ឌលអាកាសស្ងប់មានការថយចុះ តើនឹងមានផលប៉ះពាល់ដូចម្តេចខ្លះមកលើជីវិតនៅលើភពផែនដី?

កំណែវិញ្ញាសា ផែនដីវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ០៥ សីហា ២០១៣ (ថា្នក់សង្គម)
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1