កំណែវិញ្ញាសា ផែនដីវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ០៦ សីហា ២០១២ (ថា្នក់សង្គម)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
វិញ្ញាសា ផែនដីវិទ្យា
ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង ០៦ សីហា ២០១២
វិញ្ញាសា ផែនដី និងបរិស្ថាន (ថ្នាក់សង្គម)
រយៈពេល ៩០នាទី ពិន្ទុ៧៥
…………………
ប្រធាន
ប្រធាន
I. តើស្ថានីយអវកាសអន្តរជាតិ និងលំហអាចផ្ដល់សារៈប្រយោជន៍ដល់មនុស្សជាតិ និងភពផែនដីអ្វីខ្លះ?
II. ១) តើភពក្នុង និងភពក្រៅនៃប្រព័ន្ធព្រះអាទិត្យមានលក្ខណៈពិសេសយ៉ាងណាខ្លះ?
២) ហេតុអ្វីបានជាសហព័ន្ធតារាសាស្ត្រអន្តរជាតិយល់ព្រមបន្ថយចំនួនភពនៅនៅក្នុងប្រព័ន្ធព្រះអាទិត្យមកនៅត្រឹមប្រាំបីវិញ?
III. ១) តើស្រទាប់អូសូនមានសារៈសំខាន់សម្រាប់ផែនដីយ៉ាងណាខ្លះ?
២) ប្រសិនបើស្រទាប់អូសូនត្រូវបានធ្លុះធ្លាយ តើនឹងមានអ្វីកើតឡើងចំពោះជីវិតនៅលើផែនដី?
IV. ១) ហេតុអ្វីបានជាមានជំនោរ និងលំនាចសមុទ្រ?
២) ចូររៀបរាប់ពីបាតុភូតជំនោរ និងលំនាចសមុទ្រ។
V. ១) តើកំណើនផលផ្ទះកញ្ចក់នាំឲ្យមានផលប៉ះពាល់លើអាកាសធាតុ និងកសិកម្មយ៉ាងណាខ្លះ?
២) តើគេត្រូវធ្វើដូចម្តេចខ្លះ ដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្ដៅផែនដី?