Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

កំណែវិញ្ញាសា ជីវវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ០៤ សីហា ២0១៤

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា បាក់ឌុប

វិញ្ញាសា ជីវវិទ្យា

ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សម័យប្រឡង ០៤ សីហា ២0១៤

វិញ្ញាសា ជីវវិទ្យា (ថ្នាក់វិទ្យាសាស្រ្ត)

រយៈពេល ៩០នាទី​  ពិន្ទុ ៧៥

…………………

 

ប្រធាន

I.​ ១. តើគេសម្គាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារ

២. ដូចម្តេចហៅថាការបង្កកំណើតទ្វេ ?

II. ការពិសោធអំពីអត្តសញ្ញាណប្រូតេអីន ៖ គេដាក់សូលុយស្យុងសូដ្យូមអ៊ីដ្រូកស៊ីត (NaOH) 10% និងសូលុយស្យុងទង់ដែងស៊ុលផាត(CuSO4) 0.5% ចំណុះ 3ml ដូចគ្នា ទៅក្នុងកែវជ័រដែលមាន សូលុយស្យុងអាល់ប៊ុយមីនចំណុះ 3ml ដែរ រួចក្រឡុកឱ្យសព្វ។

១. តើគេសង្កេតឃើញពណ៌អ្វីកើតឡើងនៅក្នុងកែវជ័រនោះ ?

២. តើគេប្រើសូលុយស្យុង 10% នៃសូដ្យូមអ៊ីដ្រូក ស៊ីត (NaOH) និងសូលុយស្យុង 0.5% នៃទង់ដែងស៊ុលផាត (CuSO4) ដើម្បីអ្វី ?

III.១. តើនុយក្លេអូទីតជាអ្វី? តើវាផ្សំឡើងពីធាតុអ្វីខ្លះ ?

​    ២. នុយក្លេអូទីតមានតែបួនប្រភេទ ហេតុអ្វីអាចបង្កើតម៉ូលលេគុល ADN ខុសគ្នាច្រើន ?

  1. ពេលឮទូរស័ព្ទរោទិ៍ អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប។ ក្នុងករណីនេះ តើមានណឺរ៉ូនអ្វីខ្លះចូលរួម? ចូររៀបរាប់ពីនាទីរបស់អឺរ៉ូននីមួយៗ។
  2. ម៉ូលេគុល ADN មួយមាននុយក្លេអូទីត T = 640 000 និងចំនួននុយក្លេអូទីត C ស្មើនឹង 50% នៃនុយក្លេអូទីតទីមីន។

១. រកចំនួននុយក្លេអូទីតសរុបរបស់ម៉ូលេគុល ADN ។ ២. តើម៉ូលេគុល ADN នេះត្រូវការនុយក្លេអូទីតសេរីចំនួនប៉ុន្មាន ពេលស្វ័យដំឡើងទ្វេ 3 លើក?

៣. រកចំនួនសម្ព័ន្ធគីមីរបស់ ADN ។

  1. ម៉ូលេគុលប្រូតេអ៊ីនមួយមាន 178 អាស៊ីតអាមីនេ។

១. គណនាប្រវែងម៉ូលេគុល ARNm ដែលបានចម្លងចេញពីសែនខាងលើ។

២. ក្នុងសែនខាងលើ គេឃើញថាផលដករវាងនុយ ក្លេអូទីតអាដេនីន និងនុយក្លេអូទីតហ្គានីនស្មើ 200 ។ ម៉ូលេគុល ARN ដែលសំយោគចេញពីសែននេះមាន

U = 250; C=60 ។ រកចំនួននៃប្រភេទនុយក្លេអូទីតរបស់សែន និងចំនួននៃប្រភេទនុយក្លេអូទីតរបស់ច្រវាក់ទោលនីមួយៗនៃសែន។

៣. គណនាសមាមាត្រជាភាគរយនៃប្រភេទនុយក្លេអូទីតនីមួយៗ របស់ម៉ូលេគុល ARNm

 

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 5
កម្រឹត វិទ្យាល័យ