កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០២ ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។ ចូរអ្នកធ្វើការពិពណ៌នាពីថ្នាក់ឃុំ សង្កាត់នេះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០២ នៅប្រទេសកម្ពុជាបានធ្វើការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ ឃុំ សង្កាត់ រឺក្រុមប្រឹក្សាឃុំ សង្កាត់ ។ រដ្ឋបាលថ្នាក់ឃុំ សង្កាត់ រឺក្រុមប្រឹក្សា ឃុំ សង្កាត់នេះត្រូវបានរៀបចំឡើងដោយការបោះឆ្នោតជាសកលនិងតាមប្រព័ន្ធបោះឆ្នោតសមាមាត្រដែលមានអាណត្តិ៥ឆ្នាំននិងផុតកំណត់នៅពេលក្រុមប្រឹក្សា ឃុំ សង្កាត់ដែលផុតកំណត់អាណត្តិមានភារកិច្ចជួយសំរួលកិច្ចការប្រចាំថ្ងៃតែប៉ុននោះ ក្រុមប្រឹក្សាឃុំ សង្កាត់ មានសមាជិកពី ៥ទៅ ១១រូប ផ្អែកតាមប្រជាសាស្រ្តនិងភូមិសាស្រ្តរបស់ខ្លួន ដែលមានចំនួនជាក់ស្តែងការតែងតាំងនេះត្រូវបានកំណត់ដោយអនុក្រឹត្យ តាមសំនើររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានប្រធានម្នាក់ហៅថា ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់រឺមេឃុំ ចៅសង្កាត់អមដោយជំទប់ រឺចៅសង្កាត់រង២ ទៅ៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ។ ដោយឡែក ស្មៀន ឃុំ សង្កាត់ត្រូវបានតែងតាំងដោយមន្រ្តីក្រសួងមហាផ្ទៃ ដែលមានភារកិច្ចជួយធ្វើកិច្ចការឃុំ សង្កាត់និងធានានិរន្តភាពកិច្ចការរដ្ឋបាល ។
រដ្ឋបាល ឃុំ សង្កាត់ មានតួនាទីពីរប្រភេទគឺមាន៖
- តួនាទីបំរើកិច្ចការមូលដ្ឋានសំរាប់បំរើប្រយោជន៍ឃុំ សង្កាត់ របសខ្លួន
- តួនាទី ជាភ្នាក់ងារ តំណាងអោយរដ្ឋ ក្រោមការចាត់តាំងរឺការរប្រគល់អំណាចរបស់អាជ្ញាធររដ្ឋ ។
ក្រុមប្រឹក្សាឃុំ សង្កាត់ អាចធ្វើប្រតិភូកម្មអំណាចអោយដល់មេឃុំ រឺ ចៅសង្កាត់ លើកលែងតែកិច្ចការទាំងឡាយណាដែលកំនត់ក្នុងច្បាប់និងបទបញ្ជាដទៃទៀត ដែរ ដែលកំណត់ដោយក្រសួងមហាផ្ទៃ ។ រដ្ឋបាលឃុំ សង្កាត់គ្មានអំណាចសំរេចលើវិស័យទាំងឡាយណាដែលមានចែងក្នុងច្បាប់ និងលិខិតស្នាមពាក់ព័ន្ធ ។