Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

កាលណាគេហូបស្វាយខ្ចី មនុស្សតែងទទួលរសជាតិជូរបង្កើតបានជាអន្ត្រីយារម្មណ៍មួយ ។ តើដំណើរកើតឡើងនៃអន្ត្រីយារម្មណ៍នេះត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

កាលណាគេហូបស្វាយខ្ចី មនុស្សតែងទទួលរសជាតិជូរបង្កើតបានជាអន្ត្រីយារម្មណ៍មួយ ។ដំណើរកើតឡើងនៃអន្ត្រីយារម្មណ៍នេះត្រូវឆ្លងកាត់ដំណាក់កាល ៣គឺ ៈ
– ដំណាក់រូបវិទ្យា ឥន្រ្តីយារម្មណ៍ផ្តើដោយសារំញោច ។ រំញោចគឺការប៉ះទង្គិចរបស់សរីរាង្គឥន្ត្រីយ៍ទៅនិងវត្ថុឫការណ៍អ្វីមួយ       ​​​      ដែលគេហៅថា ភ្ញោច ។

ភ្ញោច ចែកចេញ បី គឺភ្ញោចមេកានិច ភ្ញោចរូបវិទ្យា និង ភ្ញោចគីមីវិទ្យា ៖
ភ្ញោចគីមីវិទ្យា
ភ្ញោចមេកានិចៈ ជាការប៉ះទង្គិចដំបូងរវាងដុំផ្លែស្វាយនិងមាត់
+ ភ្ញោចរូបវិទ្យាៈ ជាការដឹងថាក្តៅ ឫត្រជាក់ ដោយសារវត្ថុដែលជាដុំផ្លែ ស្វាយប៉ះផ្ទាល់ទៅនិងសរីរាង្គមាត់
ភ្ញោគីមីវិទ្យាៈ ជាការឲដឹងរសជាតិជូរ ឫផ្អែម ឫ ប្រៃ ឫល្វីង…ដោយសារតែការធ្វើប្រតិកម្មរវាងទឹកមាត់និងដុំផ្លែស្វាយ ។
– ដំណាក់កាលសវីរះវិទ្យា ៖ ភ្ញោចទាំង ៣ ប្រភេទបង្កើតឲមានអារម្មណ៍នៅលើកោសិកាចុងក្រោយទាំងឡាយនៃសរីរាង្គឥន្ត្រីយ៍ ។  អារម្មណ៍នេះបង្កើតជាចរន្ត ដែលរតទៅដល់ខួក្បាលតាមរយៈសរសៃប្រសាទ ទីបញ្ចប់ខួក្បាលបានទទួលអារម្មណ៍នេះ ជាអ្វីមួយ    ពិតប្រាកដ គឺជាផ្លែស្វាយ ។ ប្រសិនគ្មានការទទួលដោយខួក្បាលទេ គឺគ្មានឥន្ត្រីយារម្មណ៍ឡើយ មានត្រឹមតែរេផ្លិចប៉ុណ្ណោះ ។
– ដំណាក់ចិត្តវិទ្យា ៖ ទីបញ្ចប់នៃលំនាំរកគេបានបាតុភូតមួយ បានដក់ជាប់ក្នុងចិត្ត និងចងចាំរសជាតិនោះពេញមួយជីវិត        លំនាំនេះហៅថា ឥន្ត្រីយារម្មណ៍ ឥន្ត្រីយារម្មណ៍កើតហើយអាចចែកជាទស្សនៈ ២ យ៉ាង គឺទស្សនៈវេទនា (ចងចាំជាប់ក្នុងចិត្ត)      និង ទស្សនៈបញ្ញា (ចងចាំជាចំណេះដឹង) ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1