Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ការបញ្ជូនក្រូម៉ូសូមពីជំនាន់មួយទៅជំនាន់មួយ ត្រូវធ្វើឡើងដោយមានអន្ដរាគមន៍ ពីបាត់ភូតជីវសាស្រ្ដបមពេញគ្នា២គឺអ្វីខ្លះ?ចូរបញ្ជាក់អំណះអំណាង?

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២
  • ការបញ្ជូនក្រូម៉ូសូមពីជំនាន់មួយទៅជំនាន់មួយត្រូវធ្វើឡើងដោយមានអន្ដរាគមន៍ពីបាតុភូតបំពេញគ្នា២គឺៈមេយ៉ូសនិងការបង្កកំនើត។
  • ពីព្រោះ៖
  • ពេលមេយ៉ូសមាន ការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូកដែលនាំឲ្យការម៉ែតនីមួយៗមានក្រូម៉ូសូមជាចំនួនអាប្លូអ៊ីត( n )
  • ពេលបង្កកំនើត មានការផ្ដុំឡើងវិញនៃក្រូម៉ូសូមអាប្លូអ៊ីតរបស់កាម៉ែតញីឈ្មោលដោយផ្ដល់ជាស៊ីកូតមាន 2n ក្រូម៉ូសូមវិញ។
  • ដូច្នេះម៉េយ៉ូស និងការបង្កកំនើតជាបាតុភូតបំពេញគ្នាដែលធានាលំនឹងនៃក្រូម៉ូសូមរបស់ប្រភេទឆ្លងកាត់ពីជំនាន់ទៅជំនាន់មួយ។
  • សំគាល់៖ចំពោះផ្សិតសរដារីយ៉ាក៏បញ្ចូនក្រូម៉ូសូមទៅសន្ដានក្រោយតាមបាតុភូតបំពេញទាំង២នេះដែរ។