Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

“ការចេះរូបរួមសាមគ្គី រមែងទទូលបានជោគជ័យ ផ្ទុយទៅវិញការបែកបាក់សាមគ្គីនោះនិងទទូលបានបរាជ័យ” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

“ការចេះរូបរួមសាមគ្គី រមែងទទូលបានជោគជ័យ ផ្ទុយទៅវិញការបែកបាក់សាមគ្គីនោះនិងទទូលបានបរាជ័យ” ។ តើពុំនោលទាំងពីល្បះនេះមានអត្ថន័យយ៉ាងដូចម្ដេច ? ចូរពន្យល់ដោយលើកអំណះអំណាងមកបញ្ជាក់ ។

សេចក្ដីអធិប្បាយ

មនុស្សម្នាក់ៗមិនអាចរស់នៅតែឯកឯងបានទេ ។ យើងត្រូវការរស់នៅក្នុងសង្គមមួយ ដោយមានការចូលរួមសកម្មភាពសង្គម និងការងារក្នុងសង្គមផងដែរ ។ ហើយការងារទាំងអស់នោះក៏មិនប្រាកដថាត្រូវធ្វើតែឯកឯងជាកិច្ចនោះទេ គឺត្រូវមានការងារជាក្រុម ឬជាពូកជាដើម ។ ទន្ទឹមនិងនោះការងារជាក្រុម​ត្រូវទាមទារអោយមានការចូលរួមសហការ សាមគ្គីគ្នា ទើបការងារទទូលបានជោគជ័យល្អ ជាពិសេសគឺត្រូវស្គាល់ការងាររបស់ខ្លួនទើបការងារអាចដំណើរការទៅបានយ៉ាងរលួន ។ ហេតុនេះហើយទើបបានជាគេតែងនិយាយថា “ការចូលរួមសាមគ្គីរមែងទទូលបានជោគជ័យ ផ្ទុយទៅវិញការបែកបាក់សាមគ្គីរមែងទទូលបានបរាជ័យ”​។

តើពុំនោលនេះមានបង្គាប់នៅខ្លឹមសារយ៉ាងណាខ្លះ ?

ដើម្បីជាជំនួយការបកស្រាយបំភ្លឺអរ្ថន័យអោយកាន់តែស៊ីជម្រៅ យើងគប្បីយល់ពាក្យគន្លឹះមួយចំនួនជាមុនសិន ។ “សាមគ្គី” ជាការចូលរួមគ្នាជាធ្លុងមួយ ឬដំណើរស្រុះស្រូលគ្នាដើម្បីបំពេញកិច្ចអោយបានសម្រេច ។ រីឯ “ជោគជ័យ” មានន័យថា ភាពឈ្នះ ឬការទទូលនៅលទ្ធផលសម្រេចតាមប្រាថ្នា ។ ចំណែកឯ “បាក់បែកសាមគ្គី” មានន័យថា ការប្រេះឆាមិនស្រុះស្រូលគ្នាមិនស៊ីចង្វាក់គ្នាក្នុងកិច្ចការងារ ។ ចំពោះពាក្យ “បរាជ័យ” គឺការចាញ់មិនស្របតាម​បំណង ។ ដូចនេះ “ការចូលរួមសាមគ្គីរមែងទទូលបានជោគជ័យ” មានន័យថា ការរួមផ្គុំកម្លាំង ការរូបរួមគ្នានាំអោយឈ្នះ ឬជោគជ័យ ។​ ការស្រុះស្រូលគ្នា​រូបរួមគ្នាជាធ្លុងមួយប្រកបដោយភាពស៊ីចង្វាក់គ្នា នាំអោយកើតមានបានជាថាមពលដ៏ខ្លាំងក្លា ។ ថាមពលនេះឯងរមែងញាំងការងារអោយទទូលបានជោគជ័យ ឬសម្រេចបានតាមការប្រាថ្នារំពឹងទុក ។​ ពិតប្រាកដណាស់សាមគ្គីភាពតែងតែជម្រុញអោយការងារដើរទៅមុខដោយរលួន និងបានផលជោគជ័យជាដរាប ពីព្រោះកាលណាគេមានស្មារតីប្រកបដោយឆន្ទះរួម សាមគ្គីគ្នារវាងបុគ្គលនីមួយៗក្នុងក្រុមនោះការងារនោះច្បាស់ជានិងប្រព្រឹត្តទៅបានជោគជ័យដោយជំនះបានឧបសគ្គបានគ្រប់បែបយ៉ាង ។ សាមគ្គីភាពធ្វើអោយមនុស្សស្រលាញ់រាប់អានគ្នាដោយស្មោះប្រកបដោយឆន្ទះដ៍មុះមុតក្នុងការងារដោយបំបាត់អស់នៅការរើសអើង ការប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍ ឋានះ ហើយធ្វើការរួមគ្នាដោយសន្តិភាពឆ្ពោះទៅគោលដៅមួយរួមដើម្បីសម្រេចកិច្ចការ ។ ទាំងនេះជាបុព្វហេតុដែលធ្វើអោយមនុស្សបង្កើតបាននៅវប្បធម៍ធសន្តិភាពដោយចេះគោរពសិទ្ធិគ្នា ច្បាស់សង្គមដែលជាកត្តានាំមកនូវឧត្ដមភាព ឧត្ដមប្រយោជន៍ទាំងបុគ្គល និងសង្គម​ ។ ម៉្យាងទៀតស្មារតីនេះនិងធ្វើអោយបុគ្គលទទូលបាននូវការគោរពស្រឡាញ់ មានកិត្តិយស​និងមានកិត្យានុភាពទៀតផង ជាពិសេសធ្វើអោយសង្គមកាន់តែមានសណ្ដាប់ធ្នាប់យុត្តិធម៍ធឃ្លាតចាកអំពើកេងប្រវ័ញជិះជាន់ឬអំពើអសកម្មនានាដែលរារាំងនូវវឌ្ឍនភាពសង្គម ។

សាមគ្គីភាពតែងផ្ដល់នូវលក្ខណះវិជ្ជមានជានិច្ច ក្នុងដំណើរជីវាភាពសង្គម ។ តួយ៉ាងគ្រួសារដែលមានសមាជិកម្នាក់ៗមានការយល់ដឹងច្បាស់ពីតួនាទី ភាកិច្ចរបស់ខ្លួន មានសាមគ្គីភាពល្អ​ គឺញុំាងប្រកបដោយភាពជោគជ័យ និងទទូលបាននូវសុភមង្គលយ៉ាងប្រាកដ ។​រីឯក្នុងដំណើរការវិវឌ្ឍសង្គមក៍យ៉ងដូច្នោះដែរ ប្រសិនណាប្រជាជនគ្រប់រូប និងមន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្ននដឹកនាំរាជរដ្ឋាភិបាលច្បាប់ពីតួនាទីផងខ្លួន ហើយរួមសហការសាមគ្គីគ្នា ប្រកបដោយឆន្ទះដើម្បិបុព្វហេតុជាតិប្រាកដ នោះនិងធ្វើអោយប្រទេសជាតិអាច ជំនះបាននៅគ្រប់ បញ្ហា ដើម្បីឆ្ពោះទៅរកភាពរីកចម្រើនយ៉ាងរហ័សយ៉ាងមិនខាន ។ យ៉ាងណាមិញ​ បើមានការចូលរួមសាមគ្គីគ្នា គេអាចក៍សាង​ឬជួសជុលប្រព័ន្ធប្រឡាយទឹក ផ្លូវថ្នលើ …​ បានយ៉ាងងាយ ។​

ឯក្នុងប្រវត្តិសាស្រ្ដក៍បានបង្ហាញយ៉ាងច្បាស់ពីភាពជោគជ័យនៃស្មារតីនៃសាមគ្គីភាពនេះដែរ ។ នៅសម័យចក្រភាពអង្គរពិសេសរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ប្រជាជន និងមន្ត្រីគ្រប់លំដាប់ថ្នាក់បានរួមសាមគ្គីគ្នា ក្រោមការដឹកនាំពីព្រះរាជាបានកសាងសង្គមដ៍រុងរឿងបំផុត ។ យើងអាចពង្រីកទឹកដីបានយ៉ាងទួលំទួលាយវាយបាននគរចំណុះច្រើនមិនតែប៉ុណ្ណោះថែមទាំងមានលទ្ធភាព ក្នុងការកសាងប្រាសាទដ៍អស្ចារ្យរាប់ពាន់ ដែលធ្វើ់អោយអរិយធម៍ខ្មែរយើងរីកចម្រើនដល់កម្រិតកំពូល ។រីឯក្នុងសម័យ អាណាព្យាបាលបារាំងប្រជាជនខ្មែរបានសាមគ្គីគ្នាយ៉ាងប្ដូរ ផ្ដាច់ក្នុងការរក្សាបាននៅគ្រឹះវប្បធម៍អក្សរសាស្រ្ដទឹកដីដល់បច្ចុប្បន្ន ដែលប្រជាជនបានសហការគ្នាយ៉ាងផុលផុសក្រោមការដឹកនាំរបស់បុព្វបុរសជាតិ មានដូចជាអាចារ្យហែមចៀវអាចារ្យស្វាពោធិ៍កំបោរ និងវិរបុរសដ៍ទៃទៀតជាច្រើន ។

ចំណែកក្នុងស្នាដៃអក្សរស្ប៍រឿងភូមិតិរិច្ឆាន បានធ្វើការបង្ហាញស្មារតីសាមគ្គីដ៍មុះមុតក្នុងឆន្ទះរួមដើម្បីប្រឆាំងនិងការជិះជាន់របស់បារាំងសែស តាមរយះប្រជាជននៅក្នុងភូមិក្រាំងលាវ ក្រោមការដឹកនាំរបស់ជូន និងនៅ ដែលបានសម្លាប់បាដេសជាមនុស្សដែលឃោរឃៅ ដែលតែងតែធ្វើទុក្ខបុកម្នេញរាស្ដ្រកំពងឆ្នាំង ដោយជំរិតទាពន្ធយ៉ាងធ្ងន់ធ្ងរ ថែមទាំងប្រើអំពើឃោរឃៅលើប្រជាជន។ បាតុភាបនេះក៍បានបង្ខំពូកបារាំងប្ដូរឥរិយាបថបន្ធូរបន្ថយពន្ធខ្លះៗដែរ ។ ចំណែករឿងអាខ្វាក់អាខ្វិនវិញ ក៍បានបង្ហាញពីភាពជោគជ័យដោយសារតែការសាមគ្គីរបស់ពូកគេដែរ ។ អាខ្វាក់អាខ្វិនបានប្រើប្រាស់ជំនាញរៀងៗខ្លួនក្នុង ដំណើររត់គេចពីផ្ទះសេដ្ឋីបានជោគជ័យ មិនតែប៉ុណ្ណោះពូកគេក៍បានរួមគ្នាសម្លាប់យក្សរំដោះនាងពៅនិងប្រជាជន ហើយទទូលបាននៅកិត្តិយស នងទ្រព្យសម្បត្តិយ៉ាងច្រើនទៀតផង ។ ជារួមមកយើងឃើញថាមានសាមគ្គី គឺមានជ័យជំនះសមដូចពាក្យទំនៀមទំលាប់បុរណថា “ចង្កឹះមួយបាច់កា​ច់មិនបាក់ឡើយ” ។

ផ្ទុយទៅវិញការបែកបាក់សាមគ្គីគឺជាកត្តានាំមកនូវបរាជ័យភាពយ៉ាងប្រាកដ ។ ការបាក់បែកសាមគ្គីនៃមកនូវបរាជ័យ គឺបានន័យថាគ្មានសាមគ្គី ការចុះសម្រុង ការស្រុះស្រូល ស៊ីវង្វាក់គ្នា គ្មានការសហការរូបរួមកម្លាំងគ្នាជាធ្លុងមួយ រមែងតែងតែផ្ដល់មកវិញនូងភាពបរាជ័យ ឬចាញ់ ឬពុំអាចសម្រេចបាននូវអ្វីៗតាមប្រាថ្នា ។ គ្មានសាមគ្គី នៃអោយថមថយនៃកម្លាំង ជំរុញអោយមានភាពទន់ខ្សោយ ហើយធ្វើអោយចាញ់ ឬបរាជ័យ ។ បើកាលណាមនុស្សបាត់បង់នៅឆន្ទះ ភាពស្មោះត្រង់ ហើយបំពានគ្នាទៅវិញទៅមកដោយខ្វះអធ្យាស្រ័យនោះពូកគេនិងមិនសម្រេចនៅជោគជ័យក្នុងកិច្ចការងារ សម្រាប់ជីវិតឡើយ ។ មិមតែប៉ុណ្ណោះវាថែមទាំងធ្វើអោយបាត់បង់នៅកិត្តិយសខាតបង់ឧត្ដមប្រយោជន៍ និងកិត្យានុភាពទាំងបុគ្គល និងសង្គមទៀតផង ។ ជាងនេះទៅទៀតបានធ្វើអោយសង្គមបាត់បង់នៅសិលធម៍ពុំមានការអធ្យាស្រ័យមានការកែងប្រវ័ញជិះជាន់គាបសង្គត់គ្នា បង្ករអយុត្តិធម៍សង្គម ដែលជាបុព្វហេតុនៃភាពមិនអាចអភិវឌ្ឍបាននៃសង្គមជាតិ ។

ការបែកបាក់សាមគ្គីភាពនាំមកនូវភាពបរាជ័យ គឺបានន័យថាគ្មានសាមគ្គី ការស្រុះស្រូល ស៊ីចង្វាក់គ្នា គ្មានការសហកររូបរួមកម្លាំងគ្នាជាធ្លុងមួយ រមែងតែងតែផ្ដល់មកនូវភាពបរាជ័យ ឬចាញ់ ឬពុំអាចសម្រេចបាននូ​វអ្វីៗតាមប្រាថ្នា ។ គ្មានសាមគ្គី នាំមកថមថយនូវកម្លាំង ជំរុញអោយមានភាពទន់ខ្សោយហើយធ្វើអោយចាញ់ ឬបរាជ័យ ។

យ៉ាងណាមិញនៅក្នុងអតីតកាលនៃប្រវត្តិសាស្ដ្រ ប្រទេសខ្មែរយើងនាសម័យសង្វែក ​ភាពបរាជ័យដ៍ឈឺចាប់មួយបានប្រសូត្រឡើងដោយបុព្វហេតុខាតបង់ ឬបាក់បែកនៅសាមគ្គីភាពនេះឯង ។ ពេលនេះជាគ្រាដែលប្រទេសកើតសង្គ្រាម ចម្បាំងរវាងខ្មែរ និងសៀម ។ ខ្មែរការពារបានយ៉ាងរឹងមាំនូវបូរណភាពទឹកដី ហើយបានដាំគុម្ពឬស្សីបានយ៉ាងក្រាស់ៗជារនាំងការពារ បន្ទាយលង្វែក តែទីបំផុតដោយសារការបាក់បែកសាមគ្គីនេះនាំអោយសៀម ឆ្លៀតឪកាសវាយបានបន្ទាយលង្វែកនៅគ្រានោះទៅ ។

ទន្ទឹមនិងនេះស្នាដៃអក្សរសិល្ប៍ខ្មែររឿងរាមកេរិ៍ក៍បានបង្ហាញអោយឃើញយ៉ាងច្បាស់ដែរ អំពីបរាជ័យ ដោយការបែកបាក់សាមគ្គីនេះដែរ ។ តួយ៉ាងក្រុងរាពណ៍ ជាមេដឹកនាំក្រុងលង្កា ជាអ្នកមានឥទ្ធិពលដ៍រឹងមាំ និងមានអំណាចខ្លាំងពូកែណាស់ ។ ព្រះរាមពុំអាចវាយក្រុងរាពណ៍បែកឡើយ ។ តែដោយសារការបាក់បែកសាមគ្គី ដែលពិភេគជាអ្នកក្រោម ឪវាទក្រុងរាពណ៍ក៍ទៅចុះចូលនិងព្រះរាម ជាហេតុនាំអោយក្រុងរាពណ៍បាក់បែកកម្លាំង ឬបាក់បែកសាមគ្គី ទីបំផុតព្រះរាមបានវាយកម្ទេចក្រុងលង្កា។ ដូចនេះការបែកបាក់សាមគ្គី ឬគ្មានការសហការរូបរួមគ្នាជាកម្លាំងតែងនាំមកនូវបរាជ័យ ឬចាញ់ ។

សរុបសេចក្ដីមកទស្សនះប្រធានខាងលើមានអត្ថន័យជ្រាលជ្រៅការអប់រំមនុស្សទូទៅអោយស្មារតីសាមគ្គីភាពគោរពសិទ្ធិគ្នាទៅវិញទៅមក ។ ជាពិសេសបានបង្ហាញពីផលប្រយោជន៍នៃសាមគ្គីភាព និងពីផលអាក្រក់នៃការបែកបាក់សាមគ្គីភាព ។ យោងរទៅតាមការបកស្រាយបំភ្លឺ ពន្យល់អំពីមតិប្រធានរួចមក នាំអោយយើងយល់ឃើញថា មតិខាងលើជាមតិដែលពញ្ញាក់ស្មារតីជនានុជនទាំងឡាយអោយស្រឡាញ់សាមគ្គីភាពចេះរូបរួមកម្លាំងគ្នា ចេះសហការគ្នាក្នុងសកម្មភាពនានានៃដំណើរជីវិតរស់នៅ ហើយបដិសេធ ឬច្រានចោលនៅការ​បាក់បែកសាមគ្គីអោយឃ្លាតប្រាសចាកពីសង្គមមនុស្ស ។

ដូចនេះក្នុងនាមយើងជាពលរដ្ឋខ្មែរ ជាយុវជនខ្មែរ ជាកុលបុត្រធីតាជំនាន់ក្រោយត្រូវប្រកាន់អោយបានខ្ជាប់ខ្ចួននូវស្មារតីសាមគ្គីភាព រក្សាលំនឹង និងជំហរសាមគ្គីភាពអោយបានមាំមួន ហើយលុបបំបាត់នូវការមិនចុះសម្រុងគ្នាឬការបាក់បែកសាមគ្គីនេះចោល ។ បើ​យើងប្រកាន់ភ្ជាប់នូវសាមគ្គីភាពនោះយើងនងរក្សាបាននូវកម្លាំងដ៍រឹងមាំ ដែលជាបុព្វហេតុឈ្នះ ហើយការពារបាននុវបូរណភាពទឹកដី វប្បធម៍ អតរិយធម៍ ប្រពៃណី ទំនៀមទំលាប់ កេរមត៍កដូនតា និងអ្វីៗទាំងរបស់ជាតិបានស្ថិតស្ថេរគង់វង្សជារៀងរហូត ។ ម៉្យាងទៀត សង្គមក៍និងរឹងមាំ ហើយកម្រិតនៃការអភិវឌ្ឍក៍កើនឡើងជាលំដាប់ ដូចបណ្ដាប្រទេសជឿនលឿនលើសកលលោក ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1