ការកែប្រែអត្តចរិតកោងកាច ឲ្យមកជាស្លូតបូត
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ចូរសរសេរកថាខណ្ឌពណ៌នាដោយប្រើកម្រងសេចក្ដីលម្អិតស្ដីពី “ការកែប្រែអត្តចរិតកោងកាច ឲ្យមកជាស្លូតបូត“ ។
សេចក្ដីអធិប្បាយ
កាលដើមឡើយរូបខ្ញុំគឺជាមនុស្សម្នាក់ ដែលមានឬកពារក្អេងក្អាងព្រហើនកោងកាចគ្មានសីលធម៌ចំពោះចាស់ព្រឹទ្ធាចារ្យ ក៏ដូចជាមិត្តភក្ដិផងដែរ ។ មិនយូរប៉ុន្មានខ្ញុំមើលឃើញពីកំហុសខុសឆ្គងរបស់ខ្ញុំ ពេលនោះខ្ញុំបានគិតពិចារណាសារជាថ្មី ។ ទីបំផុត ខ្ញុំបាននឹកសញ្ចឹងគិតឃើញថា មានតែការផ្លាស់ប្ដូរអត្ថចារិករបស់ខ្លួនឲ្យទៅជាល្អទេ ទើបជាការប្រសើរ ។
តើវិធីកែចារិកពីភាពព្រហើនកោងកាចមកភាពស្លូតបូតទាំងនោះមានអ្វីខ្លះ ?
ជាការពិតណាស់ ដើម្បីឲ្យរបស់អ្វីមួយដែលមិនល្អ មកជាល្អ លុះត្រាតែយើងដឹងពីលក្ខណៈខ្សោយរបស់វា ហើយខិតខំជម្រុះវាបន្ថិចម្ដងៗ រហូតទាន់តែទទួលបាននៅភាពជោគជ័យ ។ មុនដំបូងដើម្បីកែប្រែចារិករបស់ខ្ញុំ ខ្ញុំបានប្ដេជ្ញាចិត្តឈប់ដើរលេងផ្ដេសផ្ដាស ឬចំណាយពលវេលាឥតប្រយោជន៍ នោះឡើយ ។ ម៉្យាងវិញទៀត មិត្តណាមិនល្អដែលនាំយើងទៅរកអបាយមុខ នោះយើងត្រូវជម្រុះចោល និងខិតខំស្វែករកនៅមិត្តណាដែលល្អ គួរជាទីកពឹងរបស់យើង ណៅពេលមានអាសន្នអន្ទក្រមកជ្រៀកជ្រែក ។ មួយវិញទៀត យើងខិតខំឧស្សាហ៍សង្កេត និងស្ដាប់ឲវាទរបស់អ្នកមានចារិកល្អ ដូចជាឪពុកម្ដាយ គាត់ជាអ្នកទូន្មានប្រៀនប្រដៅយើង ។ យើងត្រូវចេះយកតម្រាប់មកត្រិះរិះគិត ធ្វើឲ្យបានល្អដូចគេ ។ ហើយព្រះសង្ឃក៏ជាប្រទីបបំភ្លឺផ្លវដល់យើងផងដែរក្នុងការកអត្តចារិកមិនល្អឲ្យទៅជាល្អ ដោយធ្វើសម្ដែងជម្មទេសនា អប់រំប្រម៉ុមចិត្ត ឲ្យប្រព្រឹត្តតែអំពើល្អ ឲ្យឃ្លាតចាកទុក្ខបាបផង ។ នៅពេលដែលយើងមានកំហុសខុសឆ្គងកន្លែងណាមួយ គាត់ជាអ្នកកែតម្រូវតម្រង់ទិសយើងឲ្យមានអនាគតនៅពេលខាងមុខ ។ រីឯអ្នកជុំវិញខ្លួនយើង យើងទាំងអស់គ្នា ត្រូវតែស្ដាប់ពាក្យ ឲវាទរបស់ព្រះសម្មាសទ្ពុទ្ធគ្រប់គ្នានៅតាមកញ្ចក់ទូរទស្សន៍ក្ដី វិទ្យុក្ដី នៅក្នុងពិធីបុណ្យផ្សេងៗក្ដី ឬក៏អាចអានសៀវភៅ អំពីបទពិសោធន៍កែប្រែចារិតមិនល្អ ឲ្យមកជាល្អវិញបាន ។ លើសពីនេះយើងត្រួវជំនះទៅលើអំពើអាក្រក់ទាំងឡាយ ដូចជានៅពេលគេបបួលទៅធ្វើអ្វីមួយ ដែលសង្គមស្អប់ខ្ពើមនោះ យើងកុំទៅ ។ ជាពិសេសយើងត្រូវរៀនធ្វើអំពើល្អ ឲ្យបានច្រើនចំពោះចាស់ទុំ មិត្តភក្ដិ បងប្អូនព្រមទាំងបំពេញការងារសុចរិតឲ្យបានច្រើន ។ យូរៗទៅយើងនិងទម្លាប់ធ្វើការងារសុចរិតហើយអាចបំបាត់នូវភាពក្រអឺតក្រទម ព្រហើនកោងកាចបាន ។
រូមសេចក្ដីមក ដើម្បីកែប្រែអ្វីមួយឲ្យទៅជាល្អបាន វាពិបាក់ណាស់ក្នុងការដោះស្រាយ ។ប៉ុន្ដយើងនៅតែដោះស្រាយបាន ប្រសិនបើយើងមានការតាំងចិត្តបេ្ដជ្ញាយ៉ាងមោះមុតនោះ ។ ក្មានអ្វីដែលមនុស្សមិនអាចធ្វើបាននោះទេ បើមនុស្សម្នាក់ៗចេះតាំងចិត្តនោះ ។