កន្លងមកនេះ តើព្រៃឈើនៅកម្ពុជាមានលក្ខណៈដូចម្តេច ? រដ្ឋាភិបាលមានគោលការណ៍យ៉ាណាខ្លះក្នុងការពារព្រៃឈើ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
កន្លងមកនេះព្រៃឈើនៅកម្ពុជាមានការបាត់បង់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភពីមួយឆ្នាំទៅមួយឆ្នាំគឺព្រៃ ឈើមានការថយចុះជាលំដាប់បើគិតតាំងពីឆ្នាំ ១៩០០ ផ្ទៃដីព្រៃឈើមាន ៧៥% ប៉ុន្តែនៅបច្ចុប្បន្នព្រៃឈើនៅតិចជាង ៤០% និងបន្តថយចុះជាលំដាប់ទៀត ។
គោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការការពារព្រៃឈើមានដូចជាៈ
- បង្កើនផ្ទៃដីព្រៃឈើឈានឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍អន្តរជាតិនានាដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានល្អ
- បង្កើនតំបន់ការពារធម្មជាតិ ( ឧទ្យានជាតិ )
- បង្កើតសហគមន៍ព្រៃឈើ
- ការបោះបង្គោលព្រំដែនព្រៃឈើ
- ការស្រាវជ្រាវ និងអភិរក្សសត្វព្រៃ
- ការដាំដើមឈើឡើងវិញ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ