មេរៀនទី ៤ ទំនាក់ទំនងជាមួយមិត្តភក្តិ (មេរៀនសង្ខេប សំណួរ ចម្លើយ សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩)
ជំពូកទី ១ ចំណងទាក់ទងជាមួយអ្នកដទៃ
មេរៀនទី ៤ ទំនាក់ទំនងជាមួយមិត្តភក្តិ
មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩
ការប្រាស្រ័យជាដំណើរការផ្តល់ព័ត៌មានតាមរយៈការសន្ទនា ពាក្យពេចន៍ សំណេរធម្មតា ឬសំណេរជាផ្លូវការ។ ការប្រើកាយវិការ អាចធ្វើឱ្យយើងយល់គ្នាតាមរយៈអារម្មណ៍ ជំនឿ ឥរិយាបថរបស់ អ្នកដទៃ។ មិត្តភាពជាទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬច្រើននាក់ដែលមានភេទផ្ទុយគ្នា ឬដូចគ្នា វ័យខុសៗគ្នាមានសញ្ជាតិដូចគ្នា ឬខុសគ្នា ជំនឿ និងសាសនាដូចគ្នា ឬខុសៗគ្នា។ ប៉ុន្តែប្រសិនបើទំនាក់ទំនងជាមួយមិត្តភក្តិដើរផ្លូវខុសដូចជាការសេពសុរា គ្រឿងញៀន បង្កអសន្តិសុខ បោកបន្លំទ្រព្យសម្បតិ្តអ្នកដទៃ ឬលួចប្លន់សម្លាប់គ្នាខ្វះការពិចារណា យើងនឹងទទួលទោសតាមច្បាប់កំណត់ ដូចពួកគេដែរ។
មិត្តភាពស្ថិតស្ថេរ លុះត្រាតែភាគីទាំងសងខាងមានចិត្តស្របគ្នា និងស្គាល់តម្លៃគ្នាទៅវិញទៅមកគឺរក្សាភាពស្មោះត្រង់ចេះឱ្យតម្លៃគ្នា គ្មានភាពរើសអើង យល់ពីអារម្មណ៍គ្នា ចេះឈឺឆ្អាល និងរក្សាផលប្រយោជន៍គ្នាទៅវិញទៅមក។ ក្នុងជីវភាពរស់នៅ ទោះជាមិត្តភាពក៏មានការប្រកួតប្រជែងដែរដូចជា ការងារ ឋានៈ មុខតំណែងជាដើម។ ទំនាស់បានធ្វើឱ្យប៉ះពាល់ដល់ការងារ ពេលវេលា ផលប្រយោជន៍ រហូតដល់កិត្តិយសគ្រួសារ និងសង្គមទៀតផង។
ទំនាស់មានលក្ខណៈខុសៗគ្នានឹងផ្តល់ផលវិបាកដូចខាងក្រោម៖
- ទំនាស់មិត្តរួមថ្នាក់បង្កើតឡើងនូវបក្ខពួកនិយម រិះគន់គ្នា បណ្តុះនូវស្មារតីអគតិរវាងគ្នា នឹងគ្នាទៅវិញទៅមក
- ទំនាស់មិត្តរួមការងារ ធ្វើឱ្យរាំងស្ទះដល់ការសម្រេចទិសដៅនៃការងារ ដំណោះស្រាយគឺត្រូវទទួលស្គាល់នូវសមត្ថភាពភាព និងភាពប៉ិនប្រសប់ធ្វើការរបស់បុគ្គលិកនីមួយៗ ព្រោះការផ្តល់ឋានៈ ឬតួនាទីអាចជាបុព្វហេតុនៃទំនាស់នេះ
- មិត្តភាពក្នុងក្រុមទុច្ចរិត បង្កភាពអសន្តិសុខក្នុងសង្គម គម្រាមកំហែងដល់សហគមន៍និងសង្គមជាតិទាំងមូលមិត្តភាពបុរសនិងនារីធ្វើឱ្យជ្រុលខ្លួនប៉ះពាល់ដល់កិត្តិយសគ្រួសារ សង្គម និងបាត់បង់ផលប្រយោជន៍
សំណួរ និងចម្លើយ
- ទំនាក់ទំនងជាមួយមិត្តភក្តិទទួលបានប្រយោជន៍អ្វីខ្លះ?
- តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីកសាងមិត្តភាពជាមួយអ្នកដទៃ បានយូរអង្វែង?
- តើកត្តាអ្វីខ្លះ ដែលមានឥទ្ធិពលលើចំណងមិត្តភាព?
- រាល់ទំនាក់ទំនងមិត្តភាពតែងតែមានទំនាស់ ចូរអ្នកលើឡើងនូវទំនាស់ទាំងឡាយណាដែលកើតក្នុងចំណងមិត្តភាពព្រមទាំងរកដំណោះស្រាយផង?
- ប្រសិនបើអ្នកឈ្លោះប្រកែកជាមួយមិត្តភក្តិរបស់អ្នក តើអ្នកនឹងទទួលបានផលវិបាកអ្វីខ្លះ?
- តើអ្នកគួរធ្វើដូចម្តេច ប្រសិនបើអ្នកជួបនូវស្ថានភាព៖
- តើអ្នកយល់ដូចម្តេចដែរចំពោះមនុស្សណាម្នាក់ដែលណាម្នាក់ដែលស្គាល់ពីចំណុចខ្សោយរបស់អ្នក តែគេបែរជានៅតែឱ្យតម្លៃ និងទទួលស្គាល់ថាអ្នកជាមនុស្សត្រឹមត្រូវ?
- តើការរស់នៅរបស់មនុស្សអាចផ្តាច់ចេញពីទំនាស់ទំនងគ្នាបានឬទេ?
- តើការប្រាស្រ័យទាក់ទងគ្នាមានន័យដូចម្តេច? ធ្វើតាមមធ្យោបាយណាខ្លះ?
- ហេតុអ្វីបានជាការប្រាស្រ័យទាក់ទងគ្នាមានសារៈសំខាន់?
- តើចំណងមិត្តភាពផ្តោតលើសកម្មភាពអ្វីខ្លះ?
- តើចំណងមិត្តភាពប្រភេទណាដែលមានប្រយោជន៍ចំពោះអ្នក?
- តើយើងអាចចងមិត្តភាពជាមួយមនុស្សវ័យណាខ្លះ?
- តើចំណងមិត្តភាពបែបណាដែលអ្នកគួរចៀសវាង?
- តើមនុស្សដែលអាចរាប់រកគ្នាជាមិត្តភក្តិមានលក្ខណៈដូចម្តេច?
- តើស្ថានភាពជីវភាពគ្រួសារប៉ះពាល់ដលការរាប់អានគ្នាដែរឬទេ?
- តើមិត្តភាពក្នុងផ្លូវទុច្ចរិតផ្ដល់ផលវិបាកអ្វីខ្លះ?
- តើក្នុងការប្រកបអាជីព ឬធ្វើការងារតែងតែមានទំនាស់អ្វីខ្លះ?
- តើអ្នកជិតខាងតែងមានទំនាស់អ្វីនឹងគ្នា?
- តើសេចក្តីស្នេហាកើតនូវចំណងផ្លូវចិត្តដូចម្តេចខ្លះ?
- ដើម្បីរក្សាភាពថ្លៃថ្នូរតើប្រុស និងស្រី គួរមានទំនាក់ទំនងគ្នាដូចម្តេច?
ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា
មេរៀនទី ៤ ទំនាក់ទំនងជាមួយមិត្តភក្តិ
-
1ទំនាក់ទំនងជាមួយមិត្តភក្តិទទួលបានប្រយោជន៍អ្វីខ្លះ?
-
2តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីកសាងមិត្តភាពជាមួយអ្នកដទៃ បានយូរអង្វែង?
-
3តើកត្តាអ្វីខ្លះ ដែលមានឥទ្ធិពលលើចំណងមិត្តភាព?
-
4រាល់ទំនាក់ទំនងមិត្តភាពតែងតែមានទំនាស់ ចូរអ្នកលើឡើងនូវទំនាស់ទាំងឡាយណាដែលកើតក្នុងចំណងមិត្តភាពព្រមទាំងរកដំណោះស្រាយផង?
-
5ប្រសិនបើអ្នកឈ្លោះប្រកែកជាមួយមិត្តភក្តិរបស់អ្នក តើអ្នកនឹងទទួលបានផលវិបាកអ្វីខ្លះ?
-
6តើអ្នកគួរធ្វើដូចម្តេច ប្រសិនបើអ្នកជួបនូវស្ថានភាព៖ ក. អ្នកចាប់ចិត្តស្រឡាញ់មិត្តណាម្នាក់ តែគេមិនចូលចិត្ត ឬចងមិត្តនឹងអ្នកដទៃ។ ខ. អ្នករកឃើញមនុស្សម្នាក់ដែលមានចំណុចដូចអ្នកច្រើន។
-
7តើអ្នកយល់ដូចម្តេចដែរចំពោះមនុស្សណាម្នាក់ដែលណាម្នាក់ដែលស្គាល់ពីចំណុចខ្សោយរបស់អ្នក តែគេបែរជានៅតែឱ្យតម្លៃ និងទទួលស្គាល់ថាអ្នកជាមនុស្សត្រឹមត្រូវ?
-
8តើការរស់នៅរបស់មនុស្សអាចផ្តាច់ចេញពីទំនាស់ទំនងគ្នាបានឬទេ?
-
9តើការប្រាស្រ័យទាក់ទងគ្នាមានន័យដូចម្តេច? ធ្វើតាមមធ្យោបាយណាខ្លះ?
-
10ហេតុអ្វីបានជាការប្រាស្រ័យទាក់ទងគ្នាមានសារៈសំខាន់?
-
11តើចំណងមិត្តភាពផ្តោតលើសកម្មភាពអ្វីខ្លះ?
-
12តើចំណងមិត្តភាពប្រភេទណាដែលមានប្រយោជន៍ចំពោះអ្នក?
-
13តើយើងអាចចងមិត្តភាពជាមួយមនុស្សវ័យណាខ្លះ?
-
14តើចំណងមិត្តភាពបែបណាដែលអ្នកគួរចៀសវាង?
-
15តើមនុស្សដែលអាចរាប់រកគ្នាជាមិត្តភក្តិមានលក្ខណៈដូចម្តេច?
-
16តើស្ថានភាពជីវភាពគ្រួសារប៉ះពាល់ដលការរាប់អានគ្នាដែរឬទេ?
-
17តើមិត្តភាពក្នុងផ្លូវទុច្ចរិតផ្ដល់ផលវិបាកអ្វីខ្លះ?
-
18តើក្នុងការប្រកបអាជីព ឬធ្វើការងារតែងតែមានទំនាស់អ្វីខ្លះ?
-
19តើអ្នកជិតខាងតែងមានទំនាស់អ្វីនឹងគ្នា?
-
20តើសេចក្តីស្នេហាកើតនូវចំណងផ្លូវចិត្តដូចម្តេចខ្លះ?
-
21ដើម្បីរក្សាភាពថ្លៃថ្នូរតើប្រុស និងស្រី គួរមានទំនាក់ទំនងគ្នាដូចម្តេច?