Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក , មេរៀនទី២៖ ឥន្ធនៈផូស៊ីល

គ្រូបង្រៀន
Earth
1 Student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក

មេរៀនទី២៖ ឥន្ធនៈផូស៊ីល

មេរៀនសង្ខេប

ឥន្ធនះផូស៊ីល ជាធនធានថាមពលមិនកើតឡើងវិញ។ ឥន្ធនៈផូស៊ីលរាវគឺប្រេងឆៅ ផូស៊ីល ឥន្ធនៈរឹងគឺធ្យូងថ្មនិងឥន្ធនះផូស៊ីលឧស្ម័នគឺឧស្ម័នធម្មជាតិ។ នៅពេលដែលផូស៊ីលឥន្ធនៈឆេះ វាបញ្ចេញថាមពលអាចមានប្រយោជន៍ដើម្បីផលិតអគ្គិសនី ថាមពលរថយន្ត កម្ដៅក្នុងផ្ទះ ចំអិនអាហារ និងផ្សេងៗច្រើនទៀត ។ ប្រេងនិងឧស្ម័នធម្មជាតិងាយស្រួលដឹកជញ្ជូននិងផលិត កម្ដៅបានច្រើន ។ ចំហេះឥន្ធនៈផូស៊ីលបញ្ចេញសារធាតុបំពុលច្រើនទៅក្នុងបរិយាកាស ។ ។

សំណួរ

  • រាប់ឈ្មោះឥន្ធនៈផូស៊ីលរឹង រាវ និងឧស្ម័ន ។
  • តើមានអ្វីខុសគ្នារវាងរូបធាតុសរីរាង្គដែលបង្កើតធ្យូងថ្មនិងរូបធាតុសរីរាង្គដែលបង្កើតប្រេងឆៅ និងឧស្ម័នធម្មជាតិ?
  • រាប់ឈ្មោះបញ្ហាបីសំខាន់ៗដែលបណ្ដាលមកពីឥន្ធនៈផូស៊ីល។
  • តារាងខាងក្រោមបង្ហាញពីការផ្គត់ផ្គង់ឥន្ធនៈផូស៊ីលដែលត្រូវប្រើប្រាស់អស់នាពេលឆាប់ៗ។ តើយើងអាចជួយអ្វីបានខ្លះដើម្បីរក្សាវា¬អោយប្រើប្រាស់បានក្នុងរយៈពេលយូរ។

ឥន្ធនៈផូស៊ីល  រយៈពេលផ្គត់ផ្គង់ចុងក្រោយ

ប្រេងឥន្ធនៈ  ៣០-៧០ឆ្នាំ

ឧស្ម័នធម្មជាតិ  ៥០-១២០ឆ្នាំ

ធ្យូងថ្ម  ៣០០-១៥០០ឆ្នាំ

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 5