Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី៣៖ តម្រូវផ្សេងៗរបស់សារពាង្គកាយ , មេរៀនទី២៖ សរីរាង្គវិញ្ញាណ

គ្រូបង្រៀន
ជីវវិទ្យា
6 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី៣៖ តម្រូវផ្សេងៗរបស់សារពាង្គកាយ

មេរៀនទី២៖ សរីរាង្គវិញ្ញាណ

មេរៀនសង្ខេប

  • ឆ្នួលជាកោសិកាដែលចាប់យករំញោចពីមជ្ឈដ្ឋានជុំវិញ ។ សរីរាង្គវិញ្ញាណបំប្លែងថាមពលនៃរំញោចឱ្យទៅជាថាមពលនៃអាំងភ្លុចប្រសាទ ។ ខួរក្បាលជាអ្នកបកប្រែរំញោច មិនមែនសរីរាង្គវិញ្ញាណទេ ។
  • គ្រាប់ភ្នែកមនុស្សមានភ្នាសបីស្រទាប់គឺ ក្លេរ៉ូទិច កូរ៉ូអ៊ីត រេទីន និងមជ្ឈដ្ឋានថ្លាស្រោបដោយភ្នាសទាំងនេះ៖ ។ ស្រទាប់រេទីនមានកោសិការួសនឹងពន្លឺពីរប្រភេទគឺ កោសិកាកោននិងកោសិកាដំបង ។ កោសិកាដំបងរួសនិងពន្លឺខ្សោយ ហើយវាចាប់យកចលនាតមិនចាប់យកពណ៌ទេ ។ កោសិកាកោនរួសនឹងពណ៌ដោយត្រូវការពន្លឺខ្លាំង ។ ភ្នែកផ្លាស់ពន្លឺទៅជាអាំងភ្លុចប្រសាទដែលដឹកនាំតាមសរសៃប្រសាទអុបទិចទៅកាន់ខួរក្បាល ។ ខួរក្បាលជាអ្នកបកប្រែអាំងភ្លុចប្រសាទឱ្យទៅជាគំហើញ ។
  • ត្រចៀកមានបីផ្នែកគឺ ត្រចៀកក្រៅ ត្រចៀកកណ្ដាល និងត្រចៀកក្នុង ។ ល្បឺកើតឡើងនៅពេលរលកសួរធ្វើដំណើរទៅកាន់ត្រចៀកក្នុង ដែលនៅទីនោះចាប់ផ្តើមកើតមានអាំងភ្លុចប្រសាទ ។ អាំងភ្លុចប្រសាទធ្វើដំណើរទៅកាន់ខួរក្បាល តាមសរសៃប្រសាទសោតវិញ្ញាណ ។ត្រចៀកក្នុងនិងខួរតូចមាននាទីក្នុងតំហែរក្សាលំនិង ។
  • ពន្លកជីវ្ហាវិញ្ញាណជាធ្មួលវិញ្ញាណដែលរួសនិងរសជាតិ ។ កោសិកាទាំងនេះស្ថិតនៅក្នុងអញ្ចាញលើផ្ទៃអណ្តាត ។ អណ្តាតរួសនិងរសជាតិមូលដ្ឋានបួន គឺ ជួរ ល្វីង ប្រៃ និងផ្អែម ។ កោសិកាឃានវិញ្ញាណជាធ្មួលវិញ្ញាណរួសនិងក្លិនដែលស្ថិតនៅក្នុងភ្នាសសើមនៃប្រហោងច្រមុះ៖ ធ្មួលវិញ្ញាណទាំងពីរបែបនេះរួសនឹងសារធាតុគីមីក្នុងទឹកនិងខ្យល់ ។
  • ក្នុងស្រទាប់ឌែមរបស់ស្បែកមានធ្មួលវិញ្ញាណច្រើនបែប ។ ពេលទទួលបានរំញោច ធ្មួលវិញ្ញាណខ្លះរួសនិងបំណះទង្គិចស្រាល ខ្លះទៀតរួសនិងបំណះទង្គិចខ្លាំង ។ ធ្មួលវិញ្ញាណដទៃទៀតមាននាទីទទួលការឈឺចាប់ កម្ដៅ និងភាពត្រជាក់ ។

សំណួរ

  • តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាប់? អ្វីខ្លះ?
  • តើផ្នែកណានៃគ្រាប់ភ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក?
  • តើត្រចៀកចាប់យករំញោចអ្វី?
  • តើត្រចៀកមានផ្នែកអ្វីខ្លះ? តើផ្នែកណាដែលទាក់ទងនឹងតំហែររក្សាលំនឹង?
  • តើធ្មួលវិញ្ញាណណាខ្លះ ដែលចាប់យករសជាតិនិងក្លិន?
  • ​​តើធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកជាអ្វី ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 7
កម្រឹត វិទ្យាល័យ