ជំពូកទី៣៖ តម្រូវផ្សេងៗរបស់សារពាង្គកាយ , មេរៀនទី១៖ តម្រូវប្រសាទ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី៣៖ តម្រូវផ្សេងៗរបស់សារពាង្គកាយ
មេរៀនទី១៖ តម្រូវប្រសាទ
មេរៀនសង្ខេប
+ប្រូទីសគ្មានប្រព័ន្ធប្រសាទពិតប្រាកដទេ តែវាអាចឆ្លើយតបនឹងរំញោច ។ អ៉ីតមានបណ្ដាញសរសៃប្រសាទដែលបញ្ជូនអាំងភ្លុចប្រសាទទៅគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយហើយង្កើតបានជាតំណបសម្របសម្រួល ។
+ជន្លេនមានខួរក្បាល”កម្រិតទាប”និងសរសៃប្រសាទពោះមួយគូរីកធំហើយក្លាយជាកង់គ្លីយ៉ុងនៅក្នុងកង់នីមួយៗ ។ បណ្តាញសរសៃប្រសាទចំហៀងជាច្រើន បន្តពីមជ្ឈមណ្ឌលប្រសាទទៅគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយ ។
+ប្រព័ន្ធប្រសាទកណ្ដូបស្រដៀងនឹងជន្លួន ប៉ុន្តែសរីរាង្គវិញ្ញាណរបស់កណ្តូបមានការវិវត្តខ្ពស់ ។កណ្តូបមានភ្នែក ពុក និងជីវ្ហាវិញ្ញាណ ។ វារួសនឹងសំឡេង ។
+ប្រព័ន្ធប្រសាទសត្វឆ្អឹងកងទទួលព័ត៌មានពីសរីរាង្គវិញ្ញាណនិងចេញបញ្ជាទៅសរីរាង្គប្រតិកម្ម ។បដិមណ្ឌលប្រសាទរួមមាន : សរសៃប្រសាទវិញ្ញាណនាំនិងសរសៃប្រសាទចលករ ។ សសៃប្រសាទចលករមាន ប្រព័ន្ធប្រសាទឆន្ទៈ ប្រព័ន្ធប្រសាទអឆន្ទៈ និងប្រព័ន្ធណីរ៉ូនអង់ដូគ្រីន ។
+ចំពោះសត្វឆ្អឹងកងទំហំនិងភាពស្មុគស្មាញនៃខួរធំ និងខួរតូចវិវត្តន៍ពីថ្នាក់ត្រីទៅថនិកសត្វ ។ប្រព័ន្ធប្រសាទទទួលព័ត៌មានពីមជ្ឈដ្ឋានខាងក្រៅសារពាង្គកាយនិងផ្នែកផ្សេងៗក្នុងសារពាង្គកាយ ។ វាសម្របសម្រួលតំណបសមស្របរបស់សារពាង្គកាយទៅនឹងព័ត៌មាននេះ ។ ប្រព័ន្ធប្រសាទជួយក្នុងការថែរក្សាលំនឹងផងដែរ ។
+ទម្រង់របស់ណឺរ៉ូនអាចជួយឱ្យវាបញ្ជូនអាំងភ្លុចប្រសាទចេញពីដង់ឌ្រីតទៅតួកោសិកា បន្ទាប់មកឆ្លងតាមអាក់សូន ។ តាមសភាពពន្លយរបស់ដង់ឌ្រីតគចែកណឺរ៉ូនជា ណឺរ៉ូនឯកប៉ូលណឺរ៉ូនទ្វេប៉ូល និងណឺរ៉ូនពហុប៉ូល ។ តាមនាទីរបស់វាមាន ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករនិងអន្តរណឺរ៉ូន (ឬណឺរ៉ូនភ្ជាប់) ។
+ស៊ីណាប់ជាលំហនៅចន្លោះអាក់សូនរបស់ណឺរ៉ូន ជាមួយដង់ឌ្រីតរបស់ណឺរ៉ូនមួយផ្សេងទៀត ។ នៅពេលអាំងភ្លុចទៅដល់ចុងអាក់សួន ពពុះតូចៗនៃសារធាតុគីមីផ្ទុ៖ ហើយសារធាតុគីមីធ្វើចលនាឆ្លងកាត់ស៊ីណាប់ ។ នៅផ្នែកម្ខាងទៀត សារធាតុគីមីបង្កើតអាំងភ្លុចថ្មីនៅក្នុងដង់ឌ្រីតរបស់ណឺរ៉ូនមួយទៀត ។
+មជ្ឈមណ្ឌលប្រសាទមានខួរក្បាលនិងខួរឆ្អឹងខ្នង ។ ខួរក្បាលនិងខួរឆ្អឹងខ្នងគ្របដណ្តប់ដោយភ្នាសបីស្រទាប់ គឺស្រោមខួរ ។ នៅចន្លោះស្រទាប់ក្នុងបង្អស់និងស្រទាប់កណ្តាលមានទឹកខួរ។ដែលកល់ ហើយការពារខួរក្បាលនិងខួរឆ្អឹងខ្នងពីការប៉ះទង្គិច សំបកខួរត្រួតពិនិត្យនាទីជាច្រើនរួមមានបញ្ញា សតិ ប្រឌិតញាណ និងការពិចារណា ។
+បរិមណ្ឌលប្រសាទរួមមានសរសៃប្រសាទលលាដ៍ក្បាល 12គូនិងសរសៃប្រសាទឆ្អឹងខ្នង 31 គូ ។
សំណួរ
- ចូរពណ៌នាពីរូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកង ។
- តើប្រព័ន្ធប្រសាទមនុស្សមាននាទីអ្វីខ្លះ ?
- តើណឺរ៉ូនមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? មាននាទីដូចម្តេចខ្លះ ?
- តើអាំងភ្លុចប្រសាទមានទិសដៅពីណាទៅណា?
- តើខួរក្បាលនិងខួរឆ្អឹងខ្នងគ្រប់ដណ្តប់ដោយអ្វី ?
- តើខួរក្បាលបង្កឡើងពីផ្នែកអ្វីខ្លះ?
- តើបរិមណ្ឌលប្រសាទមានសរសៃប្រសាទអ្វីខ្លះ?
- តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់យ៉ាងដូចម្តេច?
- តើមានទម្រង់អ្វីខ្លះ ដែលទាក់ទងក្នុងលំនាំរេផ្លិច?
- ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះមិនឲ្យសារធាតុគីមីជាច្រើនឆ្លងកាត់បាន តើនឹងមានបញ្ហាអ្វីកើតឡើង?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យា
-
2ចូរពណ៌នាពីរូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកង ។
-
3តើប្រព័ន្ធប្រសាទមនុស្សមាននាទីអ្វីខ្លះ ?
-
4តើណឺរ៉ូនមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? មាននាទីដូចម្តេចខ្លះ ?
-
5តើអាំងភ្លុចប្រសាទមានទិសដៅពីណាទៅណា?
-
6តើខួរក្បាលនិងខួរឆ្អឹងខ្នងគ្រប់ដណ្តប់ដោយអ្វី ?
-
7តើខួរក្បាលបង្កឡើងពីផ្នែកអ្វីខ្លះ?
-
8តើបរិមណ្ឌលប្រសាទមានសរសៃប្រសាទអ្វីខ្លះ?
-
9តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់យ៉ាងដូចម្តេច?
-
10តើមានទម្រង់អ្វីខ្លះ ដែលទាក់ទងក្នុងលំនាំរេផ្លិច?
-
11ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះមិនឲ្យសារធាតុគីមីជាច្រើនឆ្លងកាត់បាន តើនឹងមានបញ្ហាអ្វីកើតឡើង?