តាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនាបានកំណត់ថា “មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អត្រូវបានឈរលើ ខន្តីនិយមជានិច្ច” ។ តើគោលការណ៍ខន្តីនិយមសំខាន់ៗដែលត្រូវប្រកាន់យកមានអ្វីខ្លះ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

តាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនាបានកំណត់ថា “មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អត្រូវបានឈរលើ ខន្តីនិយមជានិច្ច” ។ គោលការណ៍ខន្តីនិយមសំខាន់ៗដែលត្រូវប្រកាន់យករួមមាន៖
- ខន្តីចំពោះសេចក្តីលំបាក៖ គឺជាការអត់ធ្មត់ចំពោះការលំបាក របស់ការងារ មិនរួញរាចំពោះឧបសគ្គ ការនឿយហត់ សេចក្តីស្រេកឃ្លាន ក្តៅត្រជាក់ជាដើម។
- ខន្តីចំពោះទុក្ខវេទនា៖ គឺជាការទទួលនូវអារម្មណ៍ សោកសង្រេង ដែលជាទុក្ខមិនមែនជាសុខ ពោលតាមគម្ពីរពុទ្ធសាសនាវេទនាមាន៥យ៉ាងរួមមាន សុខវេទនា ទុក្ខវេទនា ឧបេក្ខាវេទនា សោមនស្សវេទនា ទោមនស្សវេទនាជាដើម។ ដូចយ៉ាងជំងឺតម្កាត់ ការឈឺចាប់ ការព្រាត់ប្រាស និរាស…។
- ខន្តីចំពោះការឈឺចិត្ត៖ គឺជាការទទួលរងនូវភាពអយុត្តិធម៌ ដោយត្រូវគេនិន្ទា ច្រណែន ឈ្នានីស មូលបង្កាច់ចាប់ បង្ខាត់ខ្លួន ចំអកឡកឡឺយ ប្រមាថ មើលងាយ រារាំង មិនឲ្យសម្រេចកិច្ចការឡើយ។
- ខន្តីចំពោះអំណាចកិលេស៖ គឺជាការអត់ធន់ចំពោះវត្ថុដែលមកជន្លកាមារម្មណ៍របស់យើងឲ្យរំភើប ស្រើបស្រាល រំជើបរំជួល ភ្លើតភ្លើនជាដើម។ ការអត់ធ្មត់ចំពោះការបញ្ជោរ អួតលើកជើង ចង់បានអំណាចមិនត្រូវតាម ធម៌។ ពិសេសនោះគឺការអត់ធ្មត់ចំពោះចិត្តដែលចង់ធ្វើស្រេចតែចិត្តចង់ខ្វះការពិចារណាដូចដែលថា “គិតមុនគូរ”។
- ខន្តីចំពោះការបដិបត្តិធម៌៖ គឺជាការបដិបត្តិតាមទសពិធរាជធម៌ទាំង១០ឲ្យបានខ្ជាប់ខ្ជួនក្នុងនោះរួមមាន ទានៈ គឺជាការធ្វើអំណោយ។ សីលៈ ការរក្សាសីល៥ជានិច្ច ឬរក្សាសីល១០មួយដងមួយកាល។ បរិច្ចាគៈ គឺការចំណាយព្រះរាជទ្រព្យ ទំនុកបម្រុងប្រទេសជាតិ។ អាជ្ជវៈ មានសេចក្តីត្រង់។ មទ្ទវៈ មានសេចក្តីទន់ភ្លន់ស្លូតបូត សុភាពរាបសា។ តបៈ ការកាន់ឧបោសថសីល តាមកាលកំណត់ម្តងៗ។ អក្កោធនៈ គឺមិនកម្តៅក្រហាយអ្នកដទៃ។ អវិហឹសា មិនបៀតបៀនអ្នកដទៃ។ ខន្តិ គឺមានសេចក្តីអត់ធន់។ អវិរោធនៈ មិនបំពានលើធម៌ លើច្បាប់ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
- ខន្តីចំពោះភាពល្ងង់ខ្លៅរបស់ខ្លួន៖ គឺត្រូវចេះអត់ធន់ដោយមិនបង្ខំធ្វើអ្វី ដែលខ្លួនចង់បានទាំងងងឹតងងើល គ្មានការសិក្សា ឬស្រាវជ្រាវឲ្យបានច្បាស់លាស់ឡើយ ពីព្រោះវាអាចនាំឲ្យមានផលអាក្រក់ដល់ខ្លួន។
- ខន្តីចំពោះអ្នកតូច៖ គឺសម្តៅលើអ្នកក្រោមឱវាទ ឬក្រោមបង្គាប់ គឺមិនត្រូវមានការបែកបាក់សាមគ្គីភាពគ្នា ឬឈ្លោះទាស់ទែងគ្នា ដោយប្រការណាមួយនោះឡើយទេ៕
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ