ចូរបង្ហាញពីចំណុចសំខាន់ៗនៃគោលដៅអប់រំជាតិ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បង្ហាញពីចំណុចសំខាន់ៗនៅគោលដៅអប់រំជាតិ៖
- ពលរដ្ឋល្អ គឺជាពលរដ្ឋដែលមានចំណេះដឹងលើគ្រប់វិស័យ ដូចជាវប្បធម៌ សង្គមធម៌ បច្ចេកទេស និងវិទ្យាសាស្ត្រ។
- ពលរដ្ឋថ្លៃថ្នូរ គឺជាពលរដ្ឋដែលមានការអភិវឌ្ឍទាំងស្មារតី សញ្ចេតនា និងឥរិយាបថដូចជាមានសាមគ្គីភាព សហការ ទទួលខុសត្រូវ។
- ពលករជំនាញ គឺជាពលរដ្ឋដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងបំណិនដូចជាច្នៃប្រឌិត ចេះប្រើចំណេះដឹងសម្រាប់ដោះស្រាយជីវភាពរស់នៅ។
ក្នុងន័យនេះការអប់រំ ត្រូវធានាបណ្តុះបណ្តាលពលករគ្រប់ជំនាន់ កម្រិតបឋម មធ្យម ឧត្តម ត្រូវការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានចំណេះដឹង វិទ្យាសាស្រ្ត បច្ចេកទេសគ្រប់ផ្នែក និងធ្វើឲ្យរាងកាយមាំមួន មានសីលធម៌ល្អ អាកប្បកិរិយាត្រឹមត្រូវ ចេះការពារទឹកដី ស្រឡាញ់ប្រទេសជាតិ ដើម្បីបំពេញតម្រូវការសង្គមជាតិសម្រាប់អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៕
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ