Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើបណ្តាលមកពីមូលហេតុអ្វីដែលនាំអោយលោក ហង់រីឌុយណង់បង្កើតនូវគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

នៅក្នុងខែ មិថុនា ឆ្នាំ ១៨៥៩ នៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី ពាណិជ្ជករ ឈ្មោះ ហង់រីឌុយណង់ ជនជាតិស្វីលបានធ្វើដំណើរទៅជួបរាជាធិរាជបារាំងឈ្មោះ ណាប៉ូឡេអុងទី៣ ក្នុងបំនងចង់ទទូលថ្វាយព្រះអង្គនូវកិច្ចការមួយចំនួន ដោយដឹងថា ព្រះអង្គកំពុងធ្វើសង្គ្រាមនៅក្នុងតំបន់នោះ ​។

លោកហង់រីឌុយណង់បានឃើញផ្ទាល់នឹងភ្នែកនូវទិដ្ឋភាពដ៏សែនរន្ធត់នៅលើសមរភូមិសុលហ្វេរីណូ ទាហានមានរបួសរាប់ម៉ឺននាក់ត្រូវគេទុកអោយស្លាប់ដោយគ្មានភារព្យាបាល ។ សាកសពទាំងនោះត្រូវបានបោះបង់ទុកចោលឲ្យពួកចោរលួចប្លន់ ឬសត្វព្រៃហែកជាអាហារ ហើយលោកបានចូលរួមសង្គ្រោះអ្នកដែលនៅរស់ ។ នៅឆ្នាំ ១៨៦៣ បំណងរបស់លោកបានក្លាយជាការពិត គឺរូបលោកម្នាក់រួមជាមួយពលរដ្ឋហ្សឹណែវ ៤នាក់បង្កើតបានជាគណៈកម្មាធិការអន្តរជាតិ ដើម្បីជួយសង្គ្រោះដល់អ្នករបួសត្រូវបានសរសេរអក្សរកាត់ថា ( ICRC ) ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1