Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើគោលនយោបាយកសាង ស្ពាន ថ្នល់ បានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាអ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

គោលនយោបាយកសាង ស្ពាន ថ្នល់ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដូចតទៅៈ

  • កាត់បន្ថយប្រាក់ចំណាយ ក្នុងការធ្វើដំណើរអស់ជាច្រើនដំណាក់រួមមាន ឆ្លងស្រឡាង ឆ្លងដ ទូក កាណូត ជាដើម
  • ចំណេញពេលវេលាឆាប់ដល់គោលដៅប្រជាជនអាចទៅប្រកបរបរដើម្បីរកប្រាក់
  • កាត់បន្ថយការចំណាយទៅលើការជួសជុលយានជំនិះដែលបណ្តាលមកពីផ្លូវមិនល្អ យានយន្តងាយខូចដែលត្រូវទិញគ្រឿងបន្លាស់
  • កាត់បន្ថយការចំណាយទៅលើប្រេងឥន្ធនៈផ្លូវល្អល្បឿនថេរប្រើប្រេងអស់តិច  ឯតម្លៃឈ្នួលរថយន្តថោក
  • ប្រជាជនមានសុខភាពល្អ កាត់បន្ថយជម្ងឺផ្សេងៗឬគ្រោះថ្នាក់ផ្សេងៗធានាសុវត្ថិភាពក្នុងការធ្វើដំណើរ
  • សេវាកម្មសង្គ្រោះបន្ទាន់បានទាន់ពេលវេលា អគ្គិភ័យរថយន្តសង្គ្រោះអ្នកជំងឺ
  • សេវាកម្មសុខាភិបាលល្អ នៅជនបទ
  • ផលិតផលទំនិញសំបូរបែបតម្លៃថោក ចរាចរណ៍ទាន់ពេលវេលា និងរក្សាគុណភាពបានក្នុងការដឹកជញ្ជូន
  • វិស័យទេសចរណ៍ ដំណើរការល្អ
  • ជនបទក្លាយជាទីក្រុង ដោយសារគមនាគមន៍រីកចម្រើនសេដ្ឋកិច្ចរីកលូតតលាស់ជីវភាពប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារ និងលើកកម្ពស់ការកាត់បន្ថយភាពក្រីក្របាន ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1