តើការលើករាសីគឺជាអ្វី ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

តើការលើករាសីគឺជាអ្វី ?
ការលើករាសីគឺជាការប្រសិទ្ធតាមក្បួនតម្រា សូត្រលើករាសីដែលអាប់ឱនឲ្យរុងរឿងឡើង ។ ការធ្វើដូច្នេះថាសម្រេចផល ១០០% ទាន់ចិត្តក៏ហ៊ានថាឬ ថាមិនប្រយោជន៍អ្វីសោះក៏មិនហ៊ានថាព្រោះអ្វីនោះអាស្រ័យទឹកចិត្តរបស់សាមីខ្លួន ។
ហេតុដែលយើងលើកយកពិធីនេះ មកដាក់ក្នុងសៀវភៅលំអានខ្មែរពីបុរាណជាទម្លាប់ធ្លាប់មានតៗមកហើយ ។
ឯរបៀបដែលធ្វើនោះ មានវិធីផ្សេងៗគ្នាតាមគតិរបស់អាចារ្យឬសាមីដើមការដែលមានបំណងធ្វើ ។ តែទោះយ៉ាងណា ក៏មិនប្លែកគ្នាណាស់ណាទេ ។
តើមានគ្រឿងរណ្តាប់អ្វីខ្លះ ក្នុងការរៀបចំពីធីនេះ ?
សម្តែងជាតួយ៉ាងអំពីគ្រឿងរណ្តាប់រៀបចំពិធីគឺមាន៖
- ធ្វើបាយសីធំមួយ កំពស់ជំហរអ្នកសាមីខ្លួន
- បាយសីប៉ាក់ ឆាម១គូ ស្លាធ័រ១គូ ទឹកអប់១គូ ទៀន៥ ធូប ៥ ផ្កា៥ លាជ៥ ថ្វាយជាពុទ្ធបូជា ។
- រៀបគ្រឿងសំណែនមាន ពែរាយ៥រួច កន្ទោង៥ ដាក់បាយក្រហម បាយសនំ ចំណីតាមទំនៀម ឆ័ត្ររួត៥ ធ្វើរូបស្នងខ្លួនដាក់ក្នុងពែនោះ ។
- រៀបស្លា ធ័រ៨ ទឹកអប់៨ ដាក់អមអ្នកសាមីខ្លួនម្ខាង៤ៗ ។ រួចមករៀបចំពិធីសែនព្រេននិយាយឧបកិច្ច បន្ទាប់មកនិមន្ត ព្រះសង្ឃចម្រើនព្រះបរិត្តលើករាសី ទៅតាមទំនៀមដែលធ្លាប់សូត្រកន្លងមក ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ