ចូរនិយាយអំពីរបៀបធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បើតាមការពិនិត្យឃើញថា ការធ្វើបុណ្យកាន់បិណ្ឌនៅក្នុងកម្ពុជារដ្ឋយើងនេះត្រូវតាមដំណើរសាស្រ្តវិជ្ជាធរផង តាមសាស្រ្តអានិសង្ឃបិណ្ឌផងនិងគម្ពីរបេតវត្ថុផងគឺ៖
- ការកំណត់យកថ្ងៃខែ នៅពេលធ្វើត្រូវសាស្រ្តវិជ្ជាធរ និងសាស្រ្តវិជ្ជាអានិសង្ឃទាំងអស់
- របៀបធ្វើផ្កាបិណ្ឌ និងកិច្ចឧទ្ទិសកុសលបញ្ចូលទៅជូនប្រេត គេធ្វើប្រដាប់ដោយផ្កាឈើ ផ្កាស្ពាន់គ្រាប់ឬក្រដាសពណ៌នោះប្រហែលនឹងអាការរបស់ប្រេត ដែលគម្ពីរបេតវត្ថុចែងថា « ប្រេតលមានផ្កាត្របែកព្រៃ ប្រដាប់ក្បាលដើមករអាហារ តាមផ្ទះញាតិរបស់ខ្លួននោះឯង ។
បើតាមប្រពៃណីខ្មែរ តែដល់ថ្ងៃ១រោច ខែភទ្របទ ខ្មែរតែងនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ នៅតាមវត្តអារាមនានា រាល់ថ្ងៃដរាបដល់ថ្ងស ១៤រោច ។ លុះដល់ថ្ងៃ ១៥រោច ទោះបីអ្នកកាន់បិណ្ឌទីប៉ុន្មានក៏ដោយក៏នាំគ្នាទៅចូលរួចធ្វើបុណ្យភ្ជុំបិណ្ឌមិនដែលខាន ។
បើយោងតាមប្រពៃណីខ្មែរ បានបញ្ជាក់ថាសូម្បីតែមនុស្សប្រមឹកមិនជឿបុណ្យបានយ៉ាងណាក៏ដោយ ក៏ត្រូវខំរកបាយមួយចាន សម្លមួយវែកយកទៅវត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសសមគ្គផលជូន ឪពុក ម្តាយ ជីដូនជីតាដែរ ។
- នឹកអានិតដល់ជីដដូនជីតា មាតាបិតា ដែលបាននាំគ្នា មកទទួលយកផលដែលកូនចៅបានធ្វើបុណ្យឧទ្ទិសជូនទៅឲ្យ
- ពួកប្រេត ដែលមាតាបិតា ជីដូនជីតា មករកឃើញកូនចៅណាម្នាក់មកធ្វើបុណ្យឧទ្ទិសកុសលជូនឲ្យអង្កុយំទធាក់ដី ហើយជេរប្រទេចផ្តាសា ឲ្យហិនហោច ខ្លោចផ្សារ វិនាស ទ្រព្យសម្បត្តិព្រាត់ប្រាស់ប្តីប្រពន្ធ កូនចៅ…។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ