តើសំណឹកនៅតំបន់ឆ្នេរបណ្តាលមកពីប្រព័ន្ធសំណឹកអ្វីខ្លះ ?
គ្រូបង្រៀន
Earth
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

សំណឹកនៅតំបន់ឆ្នេរបណ្តាលមកពីប្រព័ន្ធសំណឹកដូចជា ៖
- សមុទ្រ៖ សមុទ្រផ្សឹកឆ្នេរដោយសារកម្លាំងទឹករលកដែលបោកផ្ទប់មកលើច្រាំងឥតឈប់ឈរ ។
- រលក៖ រលកមានមធ្យោបាយជាច្រើនដើម្បីផ្សឹកឆ្នេរដោយការវាយផ្ទប់ខ្យល់ក្នុងទន្លេ ធ្វើឲ្យថ្មប្រេះដោយទម្ងន់ម៉ាស់ទឹកដែលទង្គិចលើថ្ម និងកម្ទេចសិលាគ្រប់ប្រភេទដែលបោកបោះលើឆ្នេរ ។
- ខ្យល់៖ ជាពិសេសនៅពេលមានព្យុះម្តងៗធ្វើឲ្យទឹករលកមានកម្លាំងកាន់តែខ្លាំងក្នុងការបំផ្លាញឆ្នេរ ។
- ក្រៅបីនេះ កត្តាមួយចំនួនទៀតក៏បានចូលរួមក្នុងការធ្វើឲ្យឆ្នេរសមុទ្រសឹកគឺ សីតុណ្ហភាព (កម្តៅ) ការបំបែកធាតុគីមី (ប្រតិកម្មខនិជក្នុងសិលាជាមួយទឹកសមុទ្រ) ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ