តើដំណើរដែលបំប្លែងអាសូត ឲ្យទៅជាទម្រង់ដែលរុក្ខជាតិអាចស្រូបយកបានមានប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ដំណើរដែលបំប្លែងអាសូត ឲ្យទៅជាទម្រង់ដែលរុក្ខជាតិអាចស្រូបយកបានមានពីរគឺ៖ ការភ្ជាប់អាសូតតាមជីវសាស្រ្ដ និងការភ្ជាប់អាសូតបរិយាកាស។
- បញ្ជាប់អាសូតតាមជីវសាស្រ្ដ៖ មីក្រូសារពាង្គកាយមួយចំនួន (បាក់តេរី សារាយខៀវ បៃតង) ភ្ជាប់អាសូតជាមួយនិងឧស្ម័នអ៊ីដ្រូសែន បង្កើតបានជាអាម៉ូញាក់ (NH2)។ រុក្ខជាតិខ្លះស្រូបយកអាម៉ូញាក់ ហើយបំប្លែងឲ្យទៅជាទម្រង់អាសូតផ្សេងទៀតដែលអាចឲ្យភាវះបរជីពនានាប្រើប្រាស់បាន។
- បញ្ជាប់អាសូតបរិយាកាស៖ កើតមាននៅពេលព្យុះរន្ទះផ្គរ។ ក្រោមឥទ្ធិពលសីតុណ្ហភាពខ្ពស់ និងផ្លេកបន្ទោរ ឧស្ម័នអាសូត ចូលរួមប្រតិកម្មជាមួយនិងអុកស៊ីសែន បង្កើតបានជានីត្រាត (NO3)។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ