Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើកំណើនផលផ្ទះកញ្ចក់ផ្តល់ផលវិបាកអ្វីខ្លះដល់បរិស្ថាន និងសង្គម?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

កំណើនផលផ្ទះកញ្ចក់ផ្តល់ផលវិបាកដល់បរិស្ថាន និងសង្គមដូចជា

កំណើននីវ៉ូទឹកសមុទ្រ

  • ការរលាយទឹកកកនៅតំបន់ប៉ូលទាំងពីរ និងទឹកកកតាមតំបន់ភ្នំខ្លះ ធ្វើឲ្យកើតមានកំណើននីវ៉ូទឹកសមុទ្រ ដែលធ្វើឲ្យកោះ និងភូមិភាគទាបៗមួយចំនួនត្រូវប្រឈមមុខ នឹងការលិចបាត់ទៅវិញ គឺត្រូវគ្របដណ្តប់ដោយទឹកសមុទ្រ។
  • កំណើនកម្តៅផែនដី បង្កឲ្យមានបម្រែបម្រួលនៅក្នុងចរន្តទឹកសមុទ្រ និងកើតមានបាតុភូតអែលនីណូ។

ផលប៉ះពាល់លើធាតុអាកាស

  • ធ្វើឲ្យរដូវមិនទៀងទាត់
  •  ធ្វើឲ្យអាកាសធាតុប្រែប្រួល
  • កំណើនកម្តៅ (រដូវក្ដៅកាន់តែវែង ឯរដូវត្រជាក់កាន់តែខ្លី)។
  •  តំបន់មួយចំនួន មានភ្លៀងធ្លាក់ច្រើនក្លាយជាជំនន់ឯតំបន់មួយចំនួនទៀតមានភ្លៀងធ្លាក់តិច ឬគ្មានភ្លៀងធ្លាក់ក្លាយជាតំបន់រាំងស្ងួត។

ឥទ្ធិពលលើវិស័យកសិកម្ម

  • កំណើនសីតុណ្ហភាណ និងបម្រែបម្រូលរបបទឹកភ្លៀងអាចនឹងធ្វើឲ្យផលិតកម្មស្រូវត្រូវថយចុះ។
  • តម្រូវការទឹកសម្រាប់ការស្រោចស្រព ហួសកម្រឹតផ្គត់ផ្គង់ (តំបន់រាំងស្ងួត)។
  • កំណើនសីតុណ្ហភាណ ដែលអាចកាត់បន្ថយពេលវេលាសម្រាប់ដំណាំទុំ។
  • កំណើនទឹកភ្លៀង ដែលនាំឲ្យមានសំនឹក និងចំរោះដី​ ជាហេតុនាំឲ្យ​បាត់បង់ដីជីជាតិ សម្រាប់ផលិតកម្មស្រូវ។

ឥទ្ធិពលដល់សុខភាពមនុស្ស និងសង្គម

  • កំណើនភាពតឹងតែងនាំអារម្មណ៍ដោយសារកម្មៅ
  • កំណើតជំងឺប្រដាប់ដង្ហើម និងជំងឺឆ្លងតាមខ្យល់
  • បណ្ដាលជំងឺតំបន់ត្រូពិចមានដូចជា គ្រុនចាញ់ និងគ្រុនឈាមនិងកើនឡើងដោយសារ កំណើនជម្រកសម្រាប់មូស និងភ្នាក់ងារចម្លងរោគ
  • ផលប៉ះពាល់ដោយសារបម្រែបម្រូលអាកាសធាតុ អាចនិងធ្វើឲ្យកម្រិតភាពក្រីក្រ និងគ្រោះទុរភិក្សលើពភពលោកកាន់តែធ្ងន់ធ្ងរថែមទៀត។ ប្រជាជនក្រីក្រនិងទទូលរងគ្រោះច្រើនជាងគេ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1