Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើរបាយប្រជាជនកម្ពុជាខុសគ្នាខ្លាំងបណ្តាលមកពីមូលហេតុអ្វីខ្លះ?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

ភាពខុសគ្នារវាងដង់ស៊ីតេ និងរបាយប្រជាជនកម្ពុជាក្នុងតំបន់វាលរាបនិងតំបន់ភ្នំនិងខ្ពស់រាប គឺបណ្តាលមកពីៈ

តំបន់វាលរាប

  • មានទីតាំងរាជធានីដែលជាតំបន់ប្រមូលផ្តុំគ្រប់ស្ថាប័នជាតិធំៗទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ នយោបាយ រដ្ឋបាល…
  • សំបូរដីមានជីវជាតិ និងផ្លូវទឹកប្រសើរដល់កសិកម្ម
  • មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងមានលក្ខណៈល្អប្រសើរ
  • មានសេវាសង្គមគ្រប់គ្រាន់ ( សាលារៀន មន្ទីរពេទ្យ… )
  • សំបូរស្បៀងនិងចំណីអាហារ
  • មានលក្ខខណ្ឌល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាជន….

តំបន់ភ្នំ និង ខ្ពង់រាប

  • ទីតាំងស្ថិតនៅឆ្ងាយពីទីប្រជុំជន
  • ខ្វះហេដ្ឋារចនាសម្ព័ន្ធសង្គម
  • ខ្វះសេវាសង្គម ( សាលារៀន មន្ទីពេទ្យ… )
  • លក្ខខណ្ឌធម្មជាតិពុំអនុគ្រោះ
  • ជាតំបន់ដីខ្ពស់សំបូរព្រៃឈើ ( ជម្រកមូស គ្រុនចាញ់… )។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1