Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

អ្វីទៅជាសេចក្តីព្រាងច្បាប់ ?

សេចក្តីព្រាងច្បាប់ គឺបានទទួលការពិនិត្យ និងកែសម្រួលដោយក្រុមប្រឹក្សារួចហើយ ត្រូវបានដាកើឆ្លងសម័យប្រជុំអន្តរក្រសួង ។​ទីស្តីការគណៈមន្រ្តី ត្រូវអញ្ជើញតំណាងក្រសួងពាក់ព័ន្ធនឹងខ្លឹមសារសេចក្តីព្រាងច្បាប់ ទីប្រឹក្សារាជរដ្ឋាភិបាលមកចូលរួមប្រជុំ ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងនេះ ។

ក្រោយពេលដែលការប្រជុំអន្តរក្រសួងបានពិនិត្យផ្តល់យោបល់ និងកែសម្រួលរួចហើយ សេចក្តីព្រាងច្បាប់ត្រូវបានដាក់ឆ្លងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ។

សេចក្តីព្រាងច្បាប់ដែលគណៈរដ្ឋមន្រ្តីបានពិនិត្យ និងកែសម្រួលហើយត្រួវបានបញ្ជូនទៅអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ដើម្បីដាក់ជូនគណៈកម្មការនានា ពិនិត្យ និងកែសម្រួលរួចហើយដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភាពិភាក្សា និងអនុម័ត ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1