Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

សុភាសិតបុរាណមួយបានចែងថា “ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី“ ។

សុភាសិតបុរាណមួយបានចែងថា “ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី“ ។ ចូរស្រាយបញ្ចាក់ដោយលើកអំណះអំណាងអោយបានក្បោះក្បាយ ។

សេចក្ដីអធិប្បាយ

ឆ្លងតាមបទពិសោធន៍ក្នុងជីវិតបុរាណបានចារ្យលើកជាភាសិតសម្រាប់អប់រំមនុស្សអោយអនុវត្តតាម ឬជៀសវាងកុំប្រព្រឹត្ត ។ លោកតែងតែខិតខំបង្កើតឡើងគឺក្នុងន័យចង់អោយកូនចៅចេះរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរនិងមានកិត្តិយស ។ ស្ថិតក្នុងទិសដៅអប់រំមនុស្សអោយចេះរស់នេះហើយ ទើបមានភាសិតមួយឃ្លាបានលើកឡើងថា “ ទឹកឡើងស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី​” ។

តើភាសិតបុរាណខាងលើនេះ មានខ្លឹមសារយ៉ាងដូចម្ដេច ?

ដើម្បីយល់បានកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយយើងគួយល់ន័យឃ្លាគន្លឹះជាមុនសិន ។ “ទឹកឡើង” មានន័យថាទឹកជោជន ទឹកសាយវាល ។ រីឯ”ទឹកហោច”​មានន័យថាទឹកស្រក និងនៅតិច ​ទឹករីងស្ងួត ។ ចំពោះ “ត្រី” ជាមច្ឆារជាតិដែលរស់បានតែនៅក្នុងទឹក ។​ ដោយឡែកស្រមោចសំដៅលើពពូកសត្វល្អិតដែលរស់នៅក្នុងទឹកបានឡើយនិងតែងតែលិចលង់ជាប់នៅពេលទឹកឡើងហើយរកទ្រនំពុំទាន់ ។ ដូចនេះអត្ថន័យរបស់ប្រធានមានន័យយ៉ាងខ្លីថា កម្មអោយផលម្ដងម្នាក់ ឬនិយាយអោយចំគឺត្រីនិងស្រមោចតែងតែមានការសងសឹកគ្នាទៅវិញទៅមក ។

ជាការពិតណាស់ ផ្នែកតាមការលើកឡើងខាងលើ យើងអាចដឹងបានថាភាសិតខាងលើមានន័យត្រង់ និងន័យធៀប ។ ចំពោះន័យត្រង់ ពិសេសបើផ្អែកតាមលក្ខណះធម្មជាតិនៅពេលទឹកឡើងសាយវាល ស្រមោចដែលរកជម្រកែឡើងដើមឈើមិនទាន់ ឬទឹកលិចចុងឈើ វាតែងលក់ទឹកហើយក្លាយទៅជាចំណីដ៍មានឪជារសសម្រាប់ពពូកត្រី ។ ផ្ទុយទៅវិញនៅពេលដល់រដូវរាំងស្ងួត​ ទឹកស្រករីងស្ងួត ត្រីពុំអាចធ្វើបំលាស់ទីបាន ត្រូវបានមនុស្សចាប់យកទៅធ្វើម្ហូប តែបើវាក្រៀមស្រកាងាប់ នៅពេលនោះហើយដែលជាភព្វ័សំណាងរបស់ហ្វូងស្រមោចចោមរោមស៊ីត្រីវិញម្ដង​ ។ ដោយឡែកបើតាមន័យធៀបវិញនោះ ក្នុងសង្គមមួយកាលណាមាន ទំនាស់ឬសង្រ្គាម អ្នកឈ្នះតែងធ្វើបាបអ្នកចាញ់ ។ តែនៅពេលអ្នកចាញ់ត្រឡប់មកឈ្នះវិញម្ដង តែងសងសឹកធ្វើបាប​គូបដិបក្សរបស់ខ្លួនវិញ ។ ប្រការនេះអាច​និយាយបានថា ការសងសឹករបស់មនុស្សក្នុងសង្គមរវាងគូទំនាស់ ពិសេសរវាងអ្នកចាញ់និងឈ្នះធ្វើអោយសង្គមមិនបានសុខទេ ។ ចំពោះបញ្ហាសង្គមជាក់ស្ដែង យើងសង្កេតឃើញមានវណ្ណះជិះជាន់គឹច្រើនតែជាពូកសក្ដិភូមិ ពូកមូលធន ជិះជាន់រាស្រ្ដតូចតាច ដែលជាវណ្ណះអធន ។ ទន្ទឹមនិងនេះនៃវប្បធម៍សងសឹកគ្នានៅតែមានសម្រាប់អ្នកនយោបាយ ។ និយាយជារួមទៅ ការសងសឹកនៅតែមានសម្រាប់ប្រទេសកំពុងតែអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ ។ ដោយឡែកបើយើងក្រលេកមើលប្រវត្តិសាស្រ្ដខ្មែរវិញ ។ ចំណែកស្ដេចសម័យអង្គរក៍មានការសងសឹកគ្នាដែរ ។ មួយវិញទៀតដើម្បីរាជសម្បត្តិ​ ក្រោយសម័យអង្គស្ដេចខ្មែរសម្លាប់តៗគ្នា​។ ជាមួយគ្នានេះដែរនៅចុងសម័យអាណានិគមនិយមបារាំង ពេលជប៉ុនឈ្នះជប៉ុនចាប់បារាំង តែពេលជប៉ុនចាញ់បារាំងចាប់ជប៉ុនសងសឹកវិញម្ដង ។ លើសពីនេះទៀតយើងឃើញថា លន់នល់ បានចាប់ពូកហនុនិយមដាក់គុកស្ទើទាំងអស់ ។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ ការកាប់សម្លាប់ពូកប្រជាជនផ្ញើជ្រុលដិយមរបស់ខ្លួន ។ ជាមួយគ្នានេះបើផ្នែកលើប្រវត្តិសាស្រ្ដពិភពលោកយើងឃើញថាសង្គ្រាមលោកលើកទីពីរ អាឡឺម៉ង់ បានវាយចូលអឺរ៉ុប ។ តែពេលអាឡឺម៉ង់ចាញ់ នាំអោយអាឡឺម៉ង់ចែកប្រទេសជាពីរ ។ ងាកមកអក្សរសិល្ប៍យើងវិញ ក្នុងរឿងរាមកេរិ៍ ព្រះលក្ខណ៍កាត់ត្រចៀក នាងសូមនខា នាំអោយកើតមានភាពសងសឹកដោយយក្សក្រុងរាពណ៍បានឆក់យកនាងសីតាវិញ ។ ជាពិសេសទ័ពព្រះរាម និងទព័ក្រុងរាពណ៍ សងសឹកគ្នាទៅវិញទៅម​កបង្កើតអោយមានការបង្ហូរឈាមឡើង ។ រិឯនៅក្នុងរឿងភូមិតិច្ឆានវិញ អ្នកភូមិក្រាំងលាវសម្លាប់បារដេស ធ្វើអោយពូកបារាំងបញ្ជាស្ដេចខ្មែរចេញព្រះរាជក្រិត្យប្ដូរឈ្មោះក្រាំងលាវ ទៅជាភូមិតិច្ឆានវិញហើយអ្នកក្លាហាននិងនៅរួមជាមួយអ្នកភូមិក្រាំងលាវ ដែលចូលរួមសម្លាប់បារដេស ត្រូវរាជការបារាំងសម្លាប់ ចាប់ដាក់គុកជាដើម ។

សរុបសេចក្ដីមក អាចនិយាយបានថាការសងសឹកនៅតែសម្រាប់សង្គមកំពុងអភិវឌ្ឍពុំទាន់ជឿនលឿន ។

ឆ្លងតាមការបកស្រាយអធិប្បាយពន្យល់ខាងលើរួចមក យើងអាចសន្និដ្ឋានបានថាភាសិតបុរាណខាងលើ មានខ្លឹមសារល្អនិងសមស្រប ព្រោះបានអប់រំមនុស្ស មើលឃើញពីគុណវិបត្តិនៃការសងសឹកគ្នាទៅវិញទៅមក​ដែលជាមាគា៍នាំទៅរកភាពមហន្តរាយដល់សង្គម ជាតិ ។​ ដូចនេះក្នុងនាមជាមនស្សយើងគប្បីរម្ងាប់អោយបាននូវការចងគំនុំចងពៀរ សងសឹកគ្នាទៅវិញទៅមក ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 1
មេរៀន: 1