Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មេរៀនទី៥៖ ការងារ (មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩)

ជំពូកទី ២  ការរស់នៅជាមួយសហគមន៍

មេរៀនទី៥៖ ការងារ

មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩

មេរៀនសង្ខេប

ការងារជាប្រភពនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ៗគ្នា។មនុស្សត្រូវការការងារដើម្បីចិញ្ចឹមជីវិតរៀងៗខ្លួន អ្នកខ្លះប្រើកម្លាំងកាយ ខ្លះប្រើកម្លាំងប្រាជ្ញា។ការងារត្រឹមត្រូវផ្ដល់ឱ្យយើងនូវ​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ ថវិកាក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពធូរធារ និងធ្វើឱ្យប្រទេសជាតិសម្បូរសប្បាយថ្កុំថ្កើង រុងរឿង​ផ្នែកសសេដ្ឋកិច្ចផង។ មនុស្សម្នាក់ៗត្រូវកំណត់គោលដៅនៃជីវិតតាមធនធាន និងលទ្ធភាព ចំណង់​ចំណូលចិត្ត ជំនាញ និងការខិត​ខំតស៊ូព្យាយាម ជម្នះរាល់ឧបសគ្គទើបទទូលជ័យជម្នះ។

ចំពោះកិច្ចការក្រុមហ៊ុន ក៏តែងតែមានវិវាទរវាងនិយោជក និងនិយោជិត។ វិវាទតែងតែដោះស្រាយ​តាមរយៈតុលាការ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោយប្រើមធ្យោបាយសម្របសម្រួល និងផ្សះផ្សា។ នៅ​ប្រទេស​កម្ពុជាពុំទាន់មានតុលាការការងារទេ។ ទោះជាយ៉ាងណាក៏គេសង្កេតឃើញថា មានដូដកម្មប្តឹងតវ៉ារវាង​និយោជក និងនិយោជិតទៅប្រកសួងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីដោះស្រាយ។ ដូចនេះដើម្បីចៀសវាងជម្លោះនិយោជកត្រូវចៀសវាងសកម្មភាពដូចខាងក្រោម ៖

  • និយោជក មិនត្រូវវាយដំ គំរាមកំហែង គាបសង្កត់កូនជាងឡើយ
  • និយោជកត្រូវគោរពសេចក្តីថ្លៃថ្នូររបស់កូនជាង
  • មិនត្រូវប្រើល្បិចបញ្ឆោតកម្មករ ចុះកិច្ចសន្យានៅពេលនិយោជិតពុំទាន់យល់ច្បាស់លាស់
  • មិនបើកប្រាក់ឈ្នួលទាន់ពេល ឬប្រើល្បិចកេងប្រវ័ញ្ច
  • ជេរប្រមាថ ឬប្រើអំពើហិង្សាឃោរឃៅវាយដំ
  • កេងប្រវ័ញ្ចការងារប្រើបរិមាណច្រើនខុសពីកិច្ចសន្យា
  • មិនគោរពវិធានការអនាម័យ និងសន្តិសុខ។

និយោជិតគួរចៀសវាងសកម្មភាពដូចខាងក្រោម

  • ការលួច ការកេងប្រវ័ញ្ច និងផ្សាយអាថ៌កំបាំងពីវិជ្ជាជីវៈ
  • អំពើក្លែងបន្លំកិច្ចសន្យា ឬមិនព្រមអនុវត្តកិច្ចសន្យា
  • គំរាមកំហែង ជេរប្រមាថ វាយនិយោជក
  • ធ្វើការញុះញង់ឱ្យកម្មករឯទៀតប្រព្រឹត្តកំហុសធ្ងន់
  • ការឃោសនាសកម្មភាព ឬបាតុកម្មនយោបាយក្នុងសហគ្រាស។

 

សំណួរ និងចម្លើយ

  • តើគោលដៅការងាមានអត្ថន័យដូចម្តេច?
  • តើកិច្ចសន្យានៃការងារមានចំណុចសំខាន់ៗអ្វីខ្លះ?
  • តើបញ្ហាអ្វីខ្លះដែលនិយោជក ឬមេជាងត្រូវចៀសវាង?
  • តើមូលហេតុអ្វីបានជាត្រូវធ្វើកិច្ចសន្យាការងាររវាងនិយោជក និងនិយោជិត?
  • តើនិយោជិតត្រូវចៀសវាងចំណុចមិនល្អអ្វីខ្លះ?
  • នៅពេលមានទំនាស់រវាងនិយោជិត និងនិយោជកតើត្រូវដោះស្រាយដូចម្តេច?
  • តើតួនាទីក្រុមប្រឹក្សាអាជ្ញាកណ្តាលមានអ្វីខ្លះ?
  • ដើម្បីដោះស្រាយទំនាស់តើការប្រើអំពើហិង្សា ផ្តល់គុណវិបត្តិធ្វីខ្លះដល់ភាគីទាំងសងខាង?
  • ប្រសិនបើនិយោជិត និងនិយោជកធ្វើការសហការគ្នា តើផ្តល់ផលប្រយោជន៍ដូចម្ដេចខ្លះ?
  • តើការងារណាប្រសើរជាងគេ?
  • តើមនុស្សត្រូវធ្វើអ្វីខ្លះដើម្បីកំណត់គោលដៅរបស់ខ្លួន?
  • តើរដ្ឋបាលការងារមានតួនាទីអ្វីខ្លះ?
  • តើការបណ្ដុះបណ្តាលជំនាញមានសារសំខាន់ដូចម្តេចខ្លះ?
  • តើការធ្វើកិច្ចសន្យាការងារត្រូវគិតលើចំណុចអ្វីខ្លះ?
  • នៅពេលមានគ្រោះថ្នាក់ក្នុងការងារ តើនិយោជកត្រូវទទួលខុសត្រូវដូចម្តេច?

 

ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា

មេរៀនទី៥៖ ការងារ

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 20
មេរៀន: 15