Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

មតិមួយពោលថា « ការអប់រំជាមធ្យោបាយមួយដ៏សំខាន់ដើម្បីកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាពក្នុងការកាត់បន្ថយភាពក្រីក្រ » ។ ចូរពន្យល់មតិខាងលើនេះ ។

ការអប់រំជាមធ្យោបាយមួយដ៏សំខាន់ ដើម្បីកសាងធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការកាត់បន្ថយភាពក្រីក្រ ។

អប់រំ គឹជាការធ្វើសកម្មភាពទៅលើបុគ្គលដែលមានគោលបំនងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស ឬការអប់រំជាលំនាំនៃការប្រព្រឹត្តទៅពេញមួយជីវីតរបស់មនុស្សក្នុងភាពផ្សេងៗគ្នា ។

ធនធានមនុស្ស គឺជាប្រភពធនធានមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន័ធនធានមនុស្ស ។ វិស័យអប់រំ គឹជាវិស័យដ៏ធំចម្បងមួយ ក្នុងចំណោមវិស័យនានាក្នុងកិច្ចកសាងសង្គមជាតិឆ្ពោះទៅរកការរីកចម្រើនរុងរឿងឈានទៅរកប្រទេសអភិវឌ្ឍព្រោះធនធានមនុស្សជាក្តីសង្ឃឹមនិងសសរទ្រូងរបស់ប្រទេសជាតិ កើតចេញពីការអប់រំ មិនមែនកើតចេញពីអាទិទេពទេ  ។ ប្រទេសមួយកង្វះការអប់រំ គេថាប្រទេសនោះខ្វះការអភិវឌ្ឍបណ្តាលមកពីមូលហេតុៈ

  • ខ្វះធនធានមនុស្សសម្រាប់កសាង និងការពារប្រទេសជាតិ « មិនបានដាំក្នុងសាលា មិនមានផ្លែផ្កាក្នុងសហគមន៍ »
  • កើតមានអំពើអសីលធម៌ផ្សេងៗ ដូចជាអំពើហិង្សា ចោរកម្ម ជាដើម
  • បាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ
  • អរិយធម៌របស់ជាតិធ្លាក់ចុះ
  • មិនអាចកើតមានស្មារតីសាមគ្គីភាព មនុស្សធម៌ ងហិង្សា លទ្ធិប្រជាធិបតេយ្យនិងមិនអាចបង្កើតនូវការស្រឡាញ់ថែរក្សាការពារអត្តសញ្ញាណជាតិ ដែលជាដួងព្រលឹងរបស់ជាតិ
  • មិនអាចអប់រំផ្នែកសុខភាព អនាម័យ បរិស្ថាន សិទ្ធិប្រជាធិបតេយ្យដើម្បីឈានទៅស្គាល់អំពើមានសារសំខាន់ និងផលប្រយោជន៍ ឬផលវិបាកកើតមានជាយថាហេតុ ។

សរុបមកយើងឃើញថា ការអប់រំប្រាកដណាស់ក្នុងការផ្តល់ សមត្ថភាពចំពោះពលរដ្ឋគ្រប់រូប ដើម្បីក្លាយជាធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ខ្លួនឯងនិងអភិវឌ្ឍន៍សង្គមជាតិឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធិភាព ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 1
មេរៀន: 1