Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រទេសជាតិអភិវឌ្ឍន៍ទៅបានអាស្រ័យដោយធនធានមនុស្ស ? ចូរស្រាយបំភ្លឺ ?

ធនធានមនុស្សៈ ជាមនុស្សពេញលេញបរិបូរដោយចំណេះដឹងនិងការបណ្តុះបណ្តាលជាប្រភពថាមពលសំរាប់ កសាងជាតិ

ការអភិវឌ្ឍន៍ៈ ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅ រកភាពរីកចម្រើន   ។ ដូចនេះប្រទេសមួយរីកចម្រើនទៅបានអាស្រ័យមានដោយការ

អប់រំព្រោះការអប់រំជាការកសាងធនធានមនុស្សដែលទាមទារគំនិតអប់រំបួនយ៉ាងគឹៈ

  • ការបណ្តុះបណ្តាលបញ្ញាស្មារតីៈ ទាក់ទងការត្រិះរិះពិចារណាថ្លឹងថ្លែងរកហេតុផល គួបផ្សំ សីលធម៌ សង្គម ដែលមានទំនាក់ទំនងជិតស្និតជាមួយនឹងខួរក្បាល ( ចំណេះដឹងទូលាយបច្ចេកទេសវិទ្យាសាស្រ្តទំនើបមានចំណេះធ្វើ បទពិសោធន៍ សិក្សាស្រាវជ្រាវ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ គតិយុត្តិធម៌រហ័សរហួន ឈ្លាសវៃ ។
  • ការបណ្តុះបណ្តាលផ្លូវចិត្ត គំនិតៈ ឆន្ទៈមោះមុត អង់អាច ក្លាហានចូលរួមអភិវឌ្ឍន៍ជាតិទប់ទល់សកម្មភាពអសកម្មមាន ស្មារតីសាមគ្គីជាតិ អហិង្សាចវយោគយល់ ស្រឡាញ់ ការពារអត្តសញ្ញាណជាតិ
  • ការបណ្តុះបណ្តាលទេពកោសល្យ ស្នាដៃៈ ចេះធ្វើសកម្មភាពមានប្រយោជន៍ក្នុងការរកសាងប្រវត្តិសាស្រ្តសង្គមជាតិ ដោយមិនប្រកាន់ វណ្ណៈ ឋានៈពណ៌ សម្បុរ នយោបាយ ជំនឿសាសនា… ។
  • ការបណ្តុះបណ្តាលកាយសម្បទា សុខភាព អនាម័យៈ ចេះថែទាំសុខភាពល្អ មាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដោយប្រកាន់ទស្សនៈ ផឹកស្អាតហូបស្អាត រស់នៅស្អាត ដើម្បីចូលរួមវិភាគទានអភិវឌ្ឍន៍ប្រទេសជាតិ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1