Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើសកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់អ្វីខ្លះ ?

សកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់ដូចតទៅៈ

  • វិស័យឧស្សាហកម្មៈ ​មានការលេចឡើងនូវទីផ្សារផលិតកម្ម ពាសពេញពិភពលោកនិងមានលទ្ធភាពកាន់តែទូលាយឆ្ពោះទៅរកកម្រិតនៃផលិតផលបរទេស សម្រាប់អតិថិជននិងក្រុមហ៊ុនផ្សេង ជាពិសេសចលនាវត្ថុធាតុដើម និងទំនិញរវាងប្រជាជាតិនីមួយៗនិងកម្រិតជាតិ
  • វិស័យហិរញ្ញវត្ថុៈ លេចឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក និងផ្តល់លទ្ធភាពកាន់តែប្រសើរឡើងក្នុងការផ្តល់ហិរញ្ញវត្ដុផ្ទៃក្នុងសម្រាប់ឲ្យខ្ចី
  • វិស័យសេដ្ឋកិច្ចៈ​សកម្មភាពនៃទីផ្សារមួយសកលលលោក បានកើនឡើងដោយផ្អែកលើសេរីភាពការផ្លាស់ប្តូរទំនិញ និងមូលធន
  • គោលនយោបាយសុខភាពៈ ផ្អែកលើវិសាលភាពសកល សុខភាពក្លាយជារបស់ដែលសំខាន់បំផុត
  • វិស័យនយោបាយៈ ពេលខ្លះសកលភាវូបនីយកម្ម ត្រូវបានគេប្រើសំដៅយកន័យថាជាការបង្កើត ការគ្រប់គ្រងសកលដែនកំនត់ទំនាក់ទំនងក្នុងចំណោមរដ្ឋាភិបាល និងការធានាសិទ្ធិនានាដែលចាប់ផ្តើមពីសកលភាវូបនីយកម្មសង្គម និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ។

ក្រៅពីនេះនៅមានឥទ្ធិពល ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមានកំពុងតែរាលដាលដល់ផ្នែកផ្សេងៗទៀត រួមមានផ្នែកព័ត៌មាន ភាសា បានទទួលផលចំណេញច្រើនជាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសតតិយលោក ។ ប្រទេសអភិវឌ្ឍន៍បានយកប្រៀបឈ្នះ និងទាញយកផលចំណេញពីសកលភាវូបនីយកម្មតាមរយៈការប្រកួតប្រជែងខាងនយោបាយ សេដ្ឋកិច្ចជំនួញ ហិរញ្ញវត្ថុ ធនធានមនុស្ស បច្ចេកវិទ្យា ឧស្សាហកម្មជាដើម ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1