Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើវត្តអារាមមានតួនាទីដូចម្តេចខ្លះក្នុងការចូលរួមអភិវឌ្ឃន៍សង្គមខ្មែរ?

វត្តអារាមមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឃន៍សង្គមជាតិដូចតទៅ៖

  • ជាឃ្លាំងផ្ទុកនូវវប្បធម៌ អរិយធម៌(ក្បូនច្បាប់ គម្ពីរ អក្សរសាស្ត្រ និងចំណេះវិជ្ជាផ្សេងៗ)
  • ជាទីជម្រកដល់ជនក្រីក្រ កម្សត់ទុគ៌តគ្មានទីពឹង មកជ្រកកោន និងទីស្នាក់អាស្រ័យនៃនិសិត្ស សិស្ស ដែលបន្តការសិក្សា
  • ជាកន្លែងដុសខាត់ចិត្តឱ្យជ្រះថ្លាបរិសុទ្ធ ក្នុងការកសាងកុសល
  • ជាកន្លែងអប់រំសតិបញ្ញា ស្មារតីទាំងផ្លូវលោកនិងផ្លូវធម៌
  • ជាទីដែលពុទ្ធបរិស័ទតែងនាំគ្នាមកបរិច្ចាកធនធាននិងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីកសាងប្រយោជន៍សាធារណៈ
  • វត្តអារាមចូលរួមកសាងសង្គមតាមរយៈធ្វើបុណ្យទានប្រមូលបច្ច័យមកកសាងសមិទ្ធផលផ្សេងៗ ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់…
  • ជាកន្លែងសម្រាប់ថែរក្សានិងផ្សព្វផ្សាយទំនៀមទម្លាប់ប្រពៃណីជាតិ
  • ជាទីប្រជុំនៃពុទ្ធបរិស័ទក្នុងការប្រារព្ធធ្វើពិធីបុណ្យទានផ្សេងៗតាមប្រពៃណី
  • ជាអាវាសរបស់បព្វជិតក្នុងការប្រតិបត្តិធម៌អាថ៍វិន័យតាមពុទ្ធោវាទ
  • ជួយបណ្តុះទឹកចិត្តមនុស្សធម៌ក្នុងការដោះស្រាយទុក្ខលំបាករបស់មនុស្សក្នុងសង្គម។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1