តើបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមានអ្វីខ្លះ ? ចូរបកស្រាយ ។
បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមានៈ
- បុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សាៈ បុគ្គលិកទាំងនេះ គឺជាបុគ្គលិកដែលត្រូវបានប្រើប្រាស់ និងតែងតាំងដោយក្រុមប្រឹក្សានៅពេលមានតម្រូវការធនធានមនុស្សដើម្បីបំពេញភារកិច្ច និងករណីកិច្ចឆ្លើយតបទៅនឹងតម្រូវការងារដែលក្រុមប្រឹក្សាត្រូវអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
- បុគ្គលិកដែលត្រូវបានតែងតាំងនឹងចាត់តាំងឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សាៈ បុគ្គលិកទាំងនេះគឺបុគ្គលិកដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដែលគោលនយោបាយនេះមានវិសាលភាពអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។
សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់