Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើតួនាទីវប្បធម៌នៅក្នុងសេដ្ឋកិច្ចនាសម័យបច្ចុប្បន្នជាអ្វី ? ចូរបង្ហាញ ។

តួនាទីវប្បធម៌នៅក្នុងសេដ្ឋកិច្ចជាតិនាសម័យបច្ចុប្បន្នគឹ វិស័យទេសចរណ៍ និងការរៀបចំ តំបន់វប្បធម៌ទេសចរណ៍ ។

វិស័យទេសចរណ៍ សំដៅដល់ៈ

  • សម្បត្តិបេតិភ័ណ្ឌជាតិៈ ការចូលរួមអភិរក្ស និងលើកស្ទួយរាល់សម្បត្តិជាតិពិសេសត្រូវស្វែងយល់ពីអ្វីដែលខ្លួនមានដូចជា ប្រាង្គប្រាសាទ សារមន្ទិរជាតិ វត្តអារាម… ។
  • កេរមរតករបស់ប្រជាពលរដ្ឋៈ ការបង្ហាញនូវជីវភាពរស់នៅបែបសាមញ្ញរបស់ប្រជាជនៅតាមទីជនបទ ស្រុកស្រែសម្ការ បងប្អួនជនជាតិភាគតិច ប្រពៃណីទំនៀ​មទម្លាប់បុរាណផ្សេងៗត្រូវលាតត្រដាងនៅក្នុងផ្ទៃនៃវប្បធម៌ខ្មែរ ។

ការរៀបចំតំបន់វប្បធម៌ទេសចរណ៍ៈ

យើងដឹងហើយថាវិស័យទេសចរណ៍ មាន៥ គឹទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃទេសចរណ៍អរូបី ទេសចរណ៍រូបី ។ ហេតុនេះត្រូវរៀបចំទេសចរណ៍ទាំងនេះដូចជាព្រៃភ្នំ បឹងបួរ ទន្លេ សមុទ្រ ទីតាំងប្រវត្តិសាស្រ្ត សាលារៀន ផ្លូវថ្នល់ …ឲ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាព ​ដើម្បីទាកទាញពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិព្រោះទេសភាពទាំងនេះធ្វើឲ្យជនបរទេសបានស្គាល់កាន់តែច្បាស់ពីភាពរឹងមាំ និងរុងរឿងរបស់ខ្មែរ ដែលគេទទួលស្គាលថាកម្ពុជាជាព្រះរាជាណាចក្រអច្ឆរិយៈ ។

ដូចនេះវប្បធម៌មានតួនាទីសំខាន់ដែលបានជួយឲ្យមានកំនើនក្នុងវិស័យសេដ្ឋកិច្ចជាតិតាមរយៈការរៀបចំរមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ មធ្យោបាយធ្វើដំណើរ…ដែលអាចឲ្យជីវភាពប្រជាជនធូរធារ ឯសង្គមជាតិក៏រីកចម្រើនដែរ ហេតុនេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ជាតិនេះឲ្យស្ថិតស្ថេរជានិរន្តរ៏ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1