Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ , មេរៀនទី៣៖ ដើមនិងស្លឹក

ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ

មេរៀនទី៣៖ ដើមនិងស្លឹក

មេរៀនសង្ខេប

  • ដើមរុក្ខជាតិមាននាទីទ្រទ្រង់ស្លឹក វាដឹកនាំសំភារៈពីឬសទៅស្លឹក។
  • រុក្ខជាតិចែកចេញជារុក្ខជាតិស្មៅ និងរុក្ខជាតិឈើ ។
  • រុក្ខជាតិស្មៅមានដើមទន់ពណ៌បៃតង ។ បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមនិងផ្លែអម។ ចំពោះរុក្ខជាតិស្មៅឌីកូទីលេដូន បាច់សរសៃនាំមាន ស៊ីឡែម ផ្លែអមនិងស្រទាប់មេក្នុងនៅចន្លោះស៊ីឡែម និងផ្តូអែម ។
  • រុក្ខជាតិឈើភាគច្រើនសុទ្ធតជាឌីកូទីលេដូន ។ វាមានដើមរឹងមាំព្រោះមានស៊ីឡែមច្រើន ។
  • ជាទូទៅស្លឹករុក្ខជាតិមានរាងសំបិត ស្លឹកជាសរីរាង្គសំខាន់ក្នុងដំណើររស្មីសំយោគរបស់រុក្ខជាតិ ។
  • ស្រទាប់ក្រៅបង្អស់របស់រុក្ខជាតិគ្របដណ្តប់ដោយស្រទាប់ថ្លាមានឈោ្មះថាគុយទីគុល ។
  • ក្នុងអេពីឌែមរបស់ស្លឹកមានស្តូម៉ាតច្រើន ។ ស្លូម៉ាតជាកនែ្លងធ្វើបណ្តូរឧស្ម័នរវាងជាលិកានិងមជ្ឈដ្ឋានក្រៅ ព្រមទៅរំភាយចំហាយទឹកផងដែរ។

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

  • តើដើមរុក្ខជាតិមានតួនាទីដូចម្តេចខ្លះ?
  • តើរុក្ខជាតិស្មៅ និងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ?
  • តើលក្ខណៈអ្វីខ្លះ ដែលសំគាល់ថាជារុក្ខជាតិស្មៅម៉ូណូកូទីលេដូន?
  • តើរង្វង់ឆ្នាំកើតឡើងយ៉ាងដូចម្តេច ?
  • តើគេសំគាល់ឈើស្រាយ និងឈើខ្លឹមបានដោយសារអ្វី?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 13
មេរៀន: 7
កម្រឹត: វិទ្យាល័យ