Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ , មេរៀនទី១៖ ជាលិការុក្ខជាតិ

ជំពូក៧៖ រូបផ្គុំរុក្ខជាតិមានសរសៃនាំ

មេរៀនទី១៖ ជាលិការុក្ខជាតិ

មេរៀនសង្ខេប

  • សារពាង្គកាយរុក្ខជាតិមានផ្កាចែកចេញជាពីរផ្នែកសំខាន់ៗគឺ ក្បាលឬសនិង កំពូលដើមដែលហៅថា មេជាលិកាកំពូល ។
  • មេជាលិកាកំពូលធ្វើមីតូសជាបន្តបន្ទាប់ ។ កោសិកាដែលកើតចេញពីមេជាលិកាបំលែងឯកទេសទៅជាជាលិកាផ្សេងៗទៀតរបស់រុក្ខជាតិ ។ជាលិកា សំខាន់ៗទាំងនោះមានជាលិកាល្បាតជាលិកាសរសៃ និងជាលិកាត្រី ។
  • កោសិកានៃជាលិកានីមួយៗមាននាទីផ្សេងៗគ្នាដូចជា សម្រូប ដំណឹកនាំ ការស្ដុក និងការបន្តពូជ។
  • ជាលិកាល្បាតមាននាទីការពាររុក្ខជាតិនិងបន្ថយការបាត់បង់ទឹក ។
  • ជាលិកាសរសៃនាំមាននាទីដឹកនាំទឹក និងសារធាតុខនិជពីឬសទៅស្លឹកនិងដឹកនាំអាហារពីស្លឹកទៅឬសវិញ ។
  • ជាលិកាគ្រឹះបង្កើននូវទំហំរបស់ឈើ។ វាមាននាទីពង្រឹងនិងទ្រទ្រង់រុក្ខជាតិ។ ជាលិការគ្រឹះក៏អាចធ្វើរស្មីសំយោគបានដែរ ប្រសិនបើក្នុងកោសិកាប៉ារ៉ង់ស៊ីមមានក្លរ៉ូប្លាស។

សំណួរ ចម្លើយ ជីវវិទ្យា ថ្នាក់ទី១១

  • តើជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
  • តើកោសិកាប៉ារ៉ងស៊ីមមាននៅផ្នែកណាខ្លះនៃរុក្ខជាតិ ?ហើយមាននាទីអ្វីខ្លះ ?
  • តើជាលិកាសរសៃនាំមាននាទីដូចម្តេច ?
  • តើជាលិកាអេពីឌែមរបស់ជាលិកាល្បាតមាននាទីអ្វីខ្លះ ?
  • តើកោសិកាណាខ្លះដែលស្ថិតក្នុងជាលិកាគ្រឹះ ?ហើយមាននាទីយ៉ាងដូចម្តេច ?
  • តើកោសិកាក្លេរ៉ងស៊ីមមានប្រយោជន៍អ្វីដែរចំពោះរុក្ខជាតិ ?
  • តើកោសិកាក្លេរ៉ងស៊ីមមានផ្ទុកសារធាតុអ្វី ?
  • ដូចម្តេចដែលហៅថា ល្យែស ?
  • តើល្យែសរបស់រុក្ខជាតិមាននាទីអ្វីខ្លះ ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

សំណួរ ចម្លើយ

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 4
មេរៀន: 10