Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី១៖ ស៊ីមណូស្ពែម និងអង់ស្យូស្ពែម , មេរៀនទី១៖ ស៊ីមណូស្ពែម

ជំពូកទី១៖ ស៊ីមណូស្ពែម និងអង់ស្យូស្ពែម

មេរៀនទី១៖ ស៊ីមណូស្ពែម

១.ប្រភេទផ្សេងៗនៃស៊ីមណូស្ពែម
១.១.ប្រង់
១.២.កូនីភែ
១.៣.គីងកូ
១.៤.ស៊ីណេតូភីត
២.ការបន្តពូជរបស់ស៊ីមណូស្ពែម
២.១ សរីរាង្គលូតលាស់
ក.ដើម
ខ.ស្លឹក
២.២ សរីរាង្គបន្តពូជ

មេរៀនសង្ខេប

ស៊ីមណូស្ពែម ជាប្រភេទរុក្ខជាតិគ្រាប់ននល ។ វាជារុក្ខជាតិមានគ្រាប់ទី១ នៅលើទឹកដីដែលស៊ីណូស្ពែម ភាគច្រើនជារុក្ខជាតិឈើធំៗ  មានដើមឈើទៅត្រង់ ។ ស្លឹកស៊ីណូស្ពែមវាមានរាងផ្សេងៗដូចស្លឹកដូង កង្ហារ រាងស្រកា និង រាងម្ជុល។

សរីរាង្គបន្តពូជស៊ីណូស្ពែម ហៅថាកោនដែលគ្របដណ្ដប់ដោយស្រកា ។ កោនឈ្មោលផលិតគ្រាប់លំអងក្រោយមកក្លាយជាស្ពែម៉ាតូសូអ៉ីត ។ អូវុលលូតលាស់ក្នុងកោនញីដែលផ្ទុកអូអូស្វែ ។ បន្ទាប់ពីការបង្កកំណើតអូវុលលូតលាស់ទៅជាគ្រាប់ ។ ពេលគ្រាប់ទុំ ស្រកាបើគ្រាប់ជ្រុះទៅលើដីកាលណាជួបលក្ខខណ្ឌសមស្របគ្រាប់លូតលាស់ទៅជារសជាតិថ្មី ។ សព្វថ្ងៃនេះស៊ីណូស្ពែមមានតែ ៤ ក្រុមប៉ុណ្ណោះមានដូចជាប្រង់ កូនីភែ គីងកូ នឹងស៊ីណេតូភីត ។

សំណួរ

  • ដូចម្ដេចដែលហៅថា ស៊ីមណូស្ពែម?
  • ចូរពណ៍នាពីស៊ីមណូស្ពែមទាំងបួនក្រុម។
  • តើដើមរបស់ស៊ីមណូស្ពែមមានលក្ខណៈដូចម្ដេចខ្លះ?
  • តើស្លឹករបស់ស៊ីមណូស្ពែមមានរូបរាងដូចម្ដេចខ្លះ?
  • តើគ្រាប់លំអងផ្ទុកអ្វី? តើវាត្រូវបានផលិតនៅឯណា?
  • តើរុក្ខជាតិស៊ីមណូស្ពែមច្រើនដុះនៅកន្លែងណាខ្លះ ?
  • តើកោនជាអ្វី? ក្នុងការបន្តពូជរបស់ស៊ីមណូស្ពែមតើកោនមានតួនាទីអ្វី?
  • ប្រៀបធៀបកោនញី និង កោនឈ្មោល។
  • ​តើស្លឹករាងម្ជុលរបស់កូនីភែមានសារៈសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ ?
  • ហេតុអ្វីបានជាកូនីភែ មានស្លឹកពណ៍បៃតងពេញមួយឆ្នាំ?
  • ហេតុអ្វីបានជាគេចូលចិត្តដាំគីងកូ តាមសួនច្បារ ឬដងផ្លូវក្នុងទីក្រុង?
  • ដូចម្តេចដែលហៅថា មេហ្គាស្ប៉រ៉ូស៊ីត? មីក្រូស្ប៉រ៉ូស៊ីត? តើក្នុងមេហ្គាកាម៉ែតតូភីត និងមីក្រូកាម៉ែតូភីតមានអ្វីកើតឡើង?
  • ចូរពណ៍នាពីការបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែម។
  • ហេតុអ្វីបានជាគ្រាប់លំអងអាចធ្លាក់ជាប់ទៅក្នុងកេសរញីបាន?
  • តើវដ្តជិវីតរបស់ ស៊ីមណូស្ពែម មានប៉ុន្មានដំណាក់កាល? ចូលពណ៍នា ។
  • ហេតុអ្វីបានជាស្រស់អាចបន្ស៊ាំបានទៅនឹងភាពរាំងស្ងួត?
  • ហេតុអ្វីបានគេថា អូវុលរបស់ស៊ីមណូស្ពែមជាអូវុលននល? គេថាអូវុលនេះជាមេហ្គាកាម៉ែតូភីត ។ ចូរពន្យល់។

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២

សំណួរ ចម្លើយ

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 86
មេរៀន: 19