Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរសរសេរកថាខណ្ឌមួយនិយាយពី “វិធានការទប់ស្កាត់ការបំផ្លិចបំផ្លាញសត្វត្រីខុសច្បាប់“ ។

ចូរសរសេរកថាខណ្ឌមួយនិយាយពី “វិធានការទប់ស្កាត់ការបំផ្លិចបំផ្លាញសត្វត្រីខុសច្បាប់“ ។

សេចក្ដីអធិប្បាយ

ប្រទេសកម្ពុជាយើងសព្វថ្ងៃ កំពុងទទួលរងការបំផ្លិចបំផ្លា្ញញត្រី ពីជនទុច្ចរិតឲ្យបរិមាណត្រីយើងថយចុះជាលំដាប់គួរឲ្យភ័យព្រួយ ។ ដូចនេះគេត្រូវមានវិធានការការពារមច្ឆាជាតិឲ្យបានគង់វង្សជាបន្ទាន់ ។ តើវិធានការនោះមានអ្វីខ្លះ ?

កិច្ចការពារមច្ឆាជាតិមានដូចជា កុំនេសាទត្រីខុសច្បាប់នៅរដូវត្រីពង ព្រោះការនេសាទបែបនេះវាខុសច្បាប់ អាចឲ្យត្រីគ្មានការបង្កបង្កើតពូជតទៅមុខ ឬឈានទៅភាពផុតពូជទៀតផង ។ ម្យ៉ាងទៀត យើងមិនត្រូវប្រើឧបករណ៍នេសាទច្បាប់ដូចជាប្រើខ្សែភ្លើងឆក់ ឬគ្រាប់ផ្ទុះ ។ ហើយការប្រើឧបករណ៍ខុសច្បាប់នេះទៀតសោត ធ្វើឲ្យទឹកកខ្វក់ហូរនាំទៅតំបន់ផ្សេងៗធ្វើឲ្យត្រីនៅតំបន់នោះអាចស្លាប់បាន ក៏ជាការចូលរួមចំណែកក្នុងកិច្ចការពារមច្ឆាជាតិផងដែរពីព្រោះពៃ្រលិច ទឹក ក៏ជាការចូលរួមចំណែកក្នុងកិច្ចការពារមច្ឆាជាតិផងដែរ ពីព្រោះព្រៃលិចទឹកជាកន្លែងដែលត្រី ប្រសិនបើត្រីគ្មានលំនៅ នោះនឹងហែលទៅនៅប្រទេសគេដូចជាថៃ រៀតណាត ឬ ឡាវ ។ នេះជាមូលហេតុធ្វើឲ្យបរិមាណត្រីថយចុះមួយកម្រិត ។ ហើយបើគ្មានព្រៃលិនទឹកនោះ វាធ្វើឲ្យត្រីក្នុងបឹងពុំមានតុល្យភាពក្នុងការប្រើប្រាស់ ។ មួយទៅវិញទៀតយើងមិនត្រូវបង្ហូរកាកសំណល់ចូលទៅក្នុងប្រភពទឹកទេ ព្រោះកាកសំណល់អាចមមានជាតិពុលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ត្រី ធ្វើឲ្យផ្លាស់ទីលំនៅទៅកន្លែងដែលបរិសុទ្ធ ។ លើសពីនេះទៅទៀតយើងត្រូវមានកងសនិ្ដសុខឆ្មាំមើលជនទុច្ចរិត ដែលប្រព្រឹត្តខុសច្បាប់ ក្នុងករណីចាប់បានយើងត្រូវដាក់ទោស ឲ្យបានតឹងរឹងផាកពិន័យទឹកប្រាក់ឲ្យច្រើននិងយកទៅជំនុះជម្រះក្ដី ណៅតុលាការដើម្បីឲ្យពួកគេរាងចាលឈបប្រព្រឹត្តអំពើ ដែលផ្ទុយពីច្បាប់ ។ ក្រៅពីនេះ យើងអាចដាំពដើមឈើព្រៃលិចទឹកនៅបឹងទន្លេសាប ឬតំបន់លិចទឹកនានា ពីព្រោះព្រៃលិចទឹក កំពុងតែវិនាសបន្ដិចម្ដងៗ ឈានទៅរកវាលហោស្ពាន ។ ជាពិសេសយើងអាចចិញ្ចឹមត្រីដោយខ្លួនឯងនៅតាមបឹង ឬ អាចស្តុកទឹកជាដើម ដើម្បីកាត់បន្ថយនៅការប្រើប្រាស់ត្រីតាមបឹងធម្មជាតិ ។

ឆ្លងកាត់តាមការបកស្រាយ នូរវិធានការការពារមច្ឆាជាតិដ៏ច្រើននេះហើយ យើងអាចយកកម្មវិធីការពារទាំងនេះទៅអនុវត្ថ ដើម្បីរក្សាពូជត្រី នៅក្នុងប្រទេសកម្ពុជាឲយបានគង់វង្ស ក៏ដូចជាធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​មានការរីកចម្រើនលូតលាស់ទៅមុន ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1