Khmerrean.com

តើអ្នកវិទ្យាសាស្ត្រកំណត់ភាពរឹងនៃរ៉ែដោយមាត្រដ្ឋានអ្វី? កំណត់យកសំណាកនៃភាពរឹងប៉ុន្មាន? ចូររៀបរាប់។

ភាពរឹងនៃរ៉ែកំណត់ដោយមាត្រដ្ឋានម៉ូស (Moh Hardness Scale)។ កំណត់យកសំណាកនៃភាពរឹងពី១ដល់១០គឺ៖

១-ថក (Talc) ជារ៉ែទន់ជាងគែអាចឆ្កូតក្រចក។

២-ម្នាងសិលា (Gypsum) ងាយឆ្កូតនឹងក្រចក

៣-កាល់ស៊ីត (Calcite) អាចឆ្កូតកាក់ទង់ដែង

៤-ភ្លុយអរីត (Fluorite) ងាយឆ្កូតកាំបិតដែកថែប

៥-អាប៉ាទិត (Apatite) អាចឆ្កូតកាំបិតដែកថែប

៦-ផែលស្ប៉ាត (Feldspar) មិនអាចឆ្កូតកាំបិត ដែកថែប តែអាចឆ្កូតនឹងកញ្ជក់បង្អួច

៧-ក្វាត (Quartz) អាចឆ្កូតដែកថែប នឹងកញ្ចក់រឹង

៨-ពេជ្រពណ៍លឿង (Topaz) អាចឆ្កូតក្វាត

៩-កូរានដិម (Corundum) អាចឆ្កូតពេជ្រពណ៍លឿង

១០-ពេជ្រ ជារ៉ែដែលរឹងជាងគេ អាឆឆ្កូតគ្រប់សារធាតុទាំងអស់បាន។

1
តើអ្នកវិទ្យាសាស្ត្រកំណត់ភាពរឹងនៃរ៉ែដោយមាត្រដ្ឋានអ្វី? កំណត់យកសំណាកនៃភាពរឹងប៉ុន្មាន? ចូររៀបរាប់។

ជាអ្នកទីមួយដែលផ្តល់មតិយោបល់។

សូម ចូលគណនី ដើម្បីផ្តល់មតិយោបល់
បញ្ជីចូលចិត្ត
មេរៀន: 1