Khmerrean.com

តើការជីកយករ៉ែមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់។

ការជីកយករ៉ែមាន ៤ប្រភេទគឺៈ

១-ការជីកយកដោយចំហៈ នៅពេលដែលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើ គេចូកយកដី និងស្រទាប់ខាងលើរ៉ែចេញរួចទើបគេជីកយករ៉ែជាក្រោយ។ វិធីយករ៉ែរបៀបនេះមានតម្លៃថោក តែវាធ្វើអោយមានការបំផ្លិចបំផ្លាញបរិស្ថានយ៉ាងខ្លាំង។

២-ការចូកយកដោយផ្ទាល់ៈ នៅពេលដែលរ៉ែស្ថិតនៅលើផ្ទៃដី គេគ្រាន់តែជីកយកតែម្តង ឬដាក់ជាតិផ្ទុះបំបែក។ គេប្រើវិធីនេះដើម្បីជីកយកថ្មសម្រាប់សង់អគារនិងផ្លូវថ្នល់។

៣-ការជីកយករ៉ែផ្តេកៈ នៅពេលកំណប់រ៉ែលាតសន្ទឹងតាមខ្សែដេក គេជីកអណ្តូងរ៉ែដេកដើម្បីយករ៉ែ។

៤-ការជីកយករ៉ែបញ្ឃរៈ គេជីកយករ៉ែបញ្ឃរជ្រៅចូលក្នុងជម្រៅផែនដី បន្ធាប់មកគេជីករូងផ្តេកជាច្រើននៅជម្រៅខុសៗគ្នា ដើម្បីយករ៉ែ។

1
តើការជីកយករ៉ែមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់។

ជាអ្នកទីមួយដែលផ្តល់មតិយោបល់។

សូម ចូលគណនី ដើម្បីផ្តល់មតិយោបល់
បញ្ជីចូលចិត្ត
មេរៀន: 1