Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរបង្ហាញពីទិដ្ឋភាពសង្គមខ្មែរនាររដូវបុណ្យចូលឆ្នាំខ្មែរ ។

បុណ្យចូលឆ្នាំខ្មែរ ជាព្រឹត្តការណ៍ធំមួយក្នុងទឹកចិត្ត និងជីវភាពខ្មែរ ។ មុនពេលចូលឆ្នាំថ្មី មកដល់គេនាំគ្នាបោសសម្អាត តុបតែងផ្ទះសំម្បែងសម្អាតទីធ្លាវត្តអារាម ចេតិយ រមណីយដ្ឋាន សង់រានទេវតា តាំងអំពូកភ្លើងបុកអង្ករ រកអុស ដងទឹក ត្រៀនសម្លៀកបំពាក់ថ្មីៗ ។ ល។ ពេលចូលឆ្នាំ ជាពេលជម្រះឧបទ្រពចង្រៃនៃឆ្នាំចាសឲ្យជ្រះស្រឡះ ដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្តីសោមនស្សក្សេមក្សាន្ត និងសុភមង្គល ។ ឆ្នាំថ្មីចូលមកដល់ស្នូរស្គរ រគាំងសម្លេង​ធម៌ពរជ័យលាន់ឮរន្ទឺអឺងកង ចេញពីវត្តអារាមនិងភូមិករប្រជាជន ( ព្រោះកន្លែងខ្លះវត្តឆ្ងាយ គេរៀបចំ កន្លែងមួយក្នុងភូមិរបស់គេរួចនិមន្តព្រះសង្ឃមក ) ភ្លើងទៀនឆេះព្រោងព្រាត ផ្សែងធូបហុយចេញគ្រប់រានទេវតា តាមដងផ្លូវ មុខផ្ទះសម្បែងវត្តអារាម ។ ចាស់ទុំ ក្រមុំ ក្មេងក្មាងតូចធំ ប្រដាប់ប្រដាដោយសម្លៀកបំពាក់ស្អាតៗ ចេញមកទទួលទេវតាឆ្នាំថ្មី ។ ម្នាក់ៗមានទឹករីករាយស្រស់ស្រាយរំភើបក្រៃលែង ។ ក្រមុំ កម្លោះ ក្មេងៗសប្បាយក្អាកក្អាយជាងគេ ព្រោះជា​ឱកាសពិសេសបំផុត សម្រាប់ពយកគេចូលឆ្នាំកម្សាន្ត លេងល្បែងប្រជាប្រិយជាមួយគ្នា ដោយគ្មានចាស់ទុំណាឃាត់ឃាំងអ្វីឡើយ ។

ពេលព្រលប់ប្រជាជន នាំគ្នាទៅស្តាប់ធម៌អាថ៌ ដើម្បីផ្គុំកុសល សម្រាប់ជីវិតជាតិនេះ និងជាតិខាងមុខ ។ បន្ទាប់មក ពួកគេក៏ប្រមូលផ្តុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗតាមចំណង់ គេនាំគ្នាលេងល្បែងចាប់បានខ្លែងលាក់កន្សែង ក្រុងមាន់ ទាញព្រាត់ ចម្រៀងប្រពៃណីចោលឈូង … យ៉ាងសប្បាយរីករាយ ។ ទោះបីជាសប្បាយយ៉ាងណាក៏ដោយតែពួកគេពុំភ្លេចត្រៀបខ្លួនរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃបង្សុកូល ឧទ្ទិសកុសលជូន បុព្វការីជន ញាតិសណ្តានដែលបានចែងឋានទៅកាន់បរលោកហើយនោះទេ ។ ពួកគេនាំគ្នាជញ្ជូនដី ដាក់វត្តពូនភ្នំខ្សាច់រែកទឹក ដងទឹកស្រង់ព្រះ ព្រះសង្ឃ និងចាស់និងចាស់ព្រឹទ្ធាចារ្យ ។ ពេលត្រឡប់ដល់ផ្ទះវិញ លគេអញ្ជើញមាតាបិតា ចាស់ទុំ មកផ្ងួតទឹកជូនសំលៀកបំពាក់ថ្មីៗ នំចំនី ដើម្បីជាកិច្ចតបស្នងសងគុណចំពោះ បុព្វការីជនរបស់គេ ជាទម្លាប់ដល់ថ្ងៃឆ្លងបុណ្យ ពិនិត្យឃើញតាមក្រោមម្លប់ឈើធំៗ មានការលែងល្បែងប្រជាប្រិយផ្សេងៗតាមចំណងចំណូលចិត្តគេនាំគ្នាទៅទស្សនាកម្សាន្តប្រាសាទបុរាណ រមណីដ្ឋាន គោរពបូជាវត្ថុស័កិ្តសិទ្ធិ  ភ្ជាប់បរិយាកាសរីករាយនេះ ទៅនឹងបរិយាកាសសម័យព្រេងនាយដ៏រុងរឿង ។ តាមតំបន់ខ្លះ ពេលចូលឆ្នាំម្តងៗគេមិនមែនសប្បាយតែក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះទេ គេចាប់លេងសប្បាយរបៀបនេះមុននិងក្រោយប៉ុណ្ណោះថ្ងៃចចូលឆ្នាំទៀតផង ។

បន្ទាប់ពីគេនាំគ្នាធ្វើបុណ្យសន្សំកុសល សប្បាយរីករាយអស់ចិត្តនិងដើម្បីអបអរសាទរចំពោះជីវិតរបស់គេដែលបានហែលឆ្លងកាត់ឧបសគ្គទទួលជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅនាបីថ្ងៃនេះ  បន្ទាប់មកគេត្រៀមលក្ខណៈចាំបំពេញភារកិច្ចថ្មី ចំពោះអ្នកធ្វើស្រែចម្ការច្បារដំណាំ រងចាំទឹកភ្លៀងដែលនឹងបង្អុរចុះនាដើមវស្សាន្ត រដូវនៃឆ្នាំថ្មីដ៏ខ្លីខាងមុននេះ ។

1
ចូរបង្ហាញពីទិដ្ឋភាពសង្គមខ្មែរនាររដូវបុណ្យចូលឆ្នាំខ្មែរ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
បញ្ចីចូលចិត្ត
មេរៀន: 1