៧ ចំនុច អាចជួយឲ្យសុដន់តឹងណែនតាមបែបធម្មជាតិ
ធម្មជាតិរបស់មនុស្ស គឺតែងតែមានភាពធ្លាក់ចុះនៃសម្រស់អាស្រ័យទៅតាមអាយុកាលម្នាក់ៗ។ មនុស្សស្រីរូបនៅលើលោកនេះសុទ្ធតែប្រាថ្នាចង់បានទម្រង់សុដន់តឹងណែនស្អាត។ ប៉ុន្តែរឿងនេះវាមិនបានដូចបំណងទៅលើមនុស្សស្រីគ្រប់់គ្នានោះទេ ភាគច្រើនវាមានបញ្ហាយាធ្លាក់ដែលកើតឡើងចំពោះស្ត្រីក្នុងវ័យច្រើនជាង ៤០ឆ្នាំ។ នៅពេលនេះ អ្នកអាចថែរក្សាសុដន់កុំឲ្យយាធ្លាក់តាមវិធីសាស្រ្តខាងក្រោម៖ ១. ធ្វើលំហាត់ប្រាណ • អ្នកត្រូវទម្លាប់ធ្វើលំហាត់ប្រាណឲ្យបានជាប្រចាំ • ពេលធ្វើលំហាត់ប្រាណត្រូវព្យាយាមច្របាច់ និងទាញដើមទ្រូង លើកដៃ អាវ៉ង់ និងលើកដុំដែក • ពេលធ្វើលំហាត់ប្រាណត្រូវពាក់អាវទ្រនាប់កីឡា ឬអាវទ្រនាប់ជំនួយក្នុងពេលហាត់ប្រាណ។ ២. ត្រសក់ និងស៊ុតលឿង • យកត្រសក់បុកឲ្យម៉ត់ រួចចាក់ស៊ុតលឿង ១គ្រាប់ និងបឺរឬក្រែម១ស្លាបព្រាបាយចូល • យកសារធាតុផ្សំដែលបានលាយលាបលើសុដន់របស់អ្នក ហើយទុករយៈពេល ១ម៉ោង • បន្ទាប់មកលាងសម្អាតនឹងទឹកត្រជាក់។ ប្រិយមិត្តអាចធ្វើបែបនេះឲ្យបាន ១ម្តងក្នុងមួយសប្តាហ៏។ ៣. ផ្លែទទឹម • បកយកសំបកផ្លែទទឹមមកកិនឲ្យម៉ត់លាយជាមួយប្រស្ពៃខៀវ រួចដុតកម្តៅឲ្យក្តៅល្មម • យកសារធាតុផ្សំទៅម៉ាស្សាលើសុដន់ដោយមានលក្ខណៈជាចលនារង្វង់ក្នុងរយៈពេលពី ៥ ទៅ ១០នាទីជារៀងរាល់ល្ងាចមុនពេលចូលគេង។ អ្នកអាចប្រើប្រេងគ្រាប់ផ្លែទទឹម ដើម្បីម៉ាស្សាដើមទ្រូងឲ្យបាន ២ ទៅ ៣ដងក្នុងមួយថ្ងៃក៏បាន។ ៤. ស៊ុតស • […]
សម័យកាលកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍទៅមុខជាបន្តុបន្ទាប់ឥតឈប់ឈរ។ បើយើងក្រលេកមើលទៅប្រទេសចិនវិញប្រហែលជាប្រិយមិត្តមួយចំនួនមិនទាន់បានស្គាល់នូវអគារចម្លែកៗដែលត្រូវបានសាងសង់នៅក្នុងប្រទេសចិននោះទេ។ ថ្ងៃនេះ យើងសូមបង្ហាញនូវអគារចម្លែកៗមួយចំនួនឲ្យប្រិយមិត្តស្គាល់ដូចខាងក្រោម៖ 1. Space Eggs អគារនេះជាមជ្ឈមណ្ឌលជាតិសម្រាប់សម្តែងសិល្បៈស្ថិតនៅទីក្រុងប៉េកាំង។ អគារនេះ ត្រូវបានរចនាដោយស្ថាបត្យករបារាំងឈ្មោះ Paul Andreu។ 2. Henan Art Centre អគារនេះជាមជ្ឈមណ្ឌលសិល្បៈស្ថិតនៅទីក្រុង Zhengzhou។ វាត្រូវបានរចនាឡើងដោយស្ថាបត្យករប្រទេសកាណាដាមួយរូបដែលមានឈ្មោះថា លោក Carlos Ott។ 3. Phoenix Island អគារនេះស្ថិតនៅទីក្រុង Hainan ដែលត្រូវបានកសាងឡើងមានរាងដូចជាទូកក្តោង ហើយជាប់ជា អច្ឆរិយវត្ថុទីប្រាំបីនៃពិភពលោក។ 4. Linda Haiyu Plaza អគារនេះស្ថិតនៅជ្រុងម្ខាងនៃផ្លូវក្រវ៉ាត់ទីបួននៃក្រុងប៉េកាំង។ 5. Mobile phone building អគារមួយនេះមានទីតាំងស្ថិតនៅក្នុងភាគខាងត្បូងខេត្តយូណាននៃរដ្ឋធានីគុនមីញប្រទេសចិន។ អគារដែលមានរាងដូចទូរស័ព្ទដៃនេះ មាន១១ជាន់ ហើយបង្អួចមានរាងជាប៊ូតុងទូរស័ព្ទដៃ។ បន្ទប់ការិយាល័យស្ថិតនៅជាន់លើបង្អស់ដែលអាចមើលចេញទៅក្រៅតាមរយៈអេក្រង់។ 6. Piano and violin building អគារមួយនេះត្រូវបានរចនាឡើងដោយក្រុមនិស្សិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យមួយមានឈ្មោះថា Hefei University of Technology។ […]
ពិតជាមិនគួរឲ្យជឿគ្រាន់តែរបស់របរប្រើប្រាស់ប្រចាំថ្ងៃ៤ប្រភេទ របស់លោក Steve Jobs ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple ត្រូវបានគេដាក់ឲ្យដេញថ្លៃរហូតដល់ ៨៥០ដុល្លារឡើងទៅ។ របស់ទាំងនោះគឺមានដូចជា៖ ១. មានស្បែកជើងសង្រែកកញ្ចាស់មួយគូ ២. អាវយឺតខ្មៅកក្អមមួយ ៣. នាឡិកាដៃSeikoមួយ ៤. នាមប័ណ្ណអាជីវកម្មមួយ របស់ទាំងនេះគឺ បានមកពីការប្រមូលដោយផ្ទាល់របស់លោក Mark Sheff ដែលជាមេចុងភៅអាហារធម្មជាតិនៅរដ្ឋកាលីហ្វញ៉ាក្នុងឆ្នាំ ១៩៨០។ របស់ទាំងបួននេះ បើយោងទៅតាម Sheff គាត់បានប្រមូលពួកវាទុកនៅពេលដែល Jobs គ្រវាត់វាចោល។ អត្ថបទ៖ គន្ធា ប្រភព៖ បរទេស
ទឹកអំពៅ មានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយឲ្យសុខភាពមានលក្ខណៈល្អប្រសើរជាងមុន។ ខាងក្រោមនេះ ជាសារៈសំខាន់របស់ទឹកអំពៅដែលអ្នកនឹកស្មានមិនដល់៖ ១. ដោះស្រាយបញ្ហាឈឺបំពង់កឈឺ និងជំងឺផ្តាសាយ ទឹកអំពៅ ត្រូវបានចាត់ទុកថាជាភេសជ្ជៈសម្រាប់ដោះស្រាយ បញ្ហាឈឺបំពង់កឈឺ និងជំងឺផ្តាសាយ។ ២. បង្កើនថាមពលសាច់ដុំ ទឹកអំពៅ ផ្ដល់នូវជាតិស្ករពីធម្មជាតិដល់រាងកាយដែលចាំបាច់សម្រាប់ការរក្សាបាននូវថាមពលដល់សាច់ដុំ។ ៣. ការពារអ្នកពីការបាត់បង់ប្រូតេអ៊ីន ទឹកអំពៅ មានប្រយោជន៍សម្រាប់អ្នកដែលទទួលរងពីជំងឺគ្រុន និងរក្សាការបាត់បង់ប្រូតេអ៊ីនក្នុងរាងកាយ។ ៤. ព្យាបាលជំងឺខាន់លឿង ទឹកអំពៅ គឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលមានជំងឺខាន់លឿង និងការពារពីការកើតឡើងវិញនូវជំងឺនេះ ដោយការរក្សាបានកម្រិតជាតិស្ករនៅក្នុងរាងកាយ។ ៥. ជួយដល់ប្រព័ន្ធរំលាយអាហារ ទឹកអំពៅ គឺជាភេសជ្ជៈថាមពលល្អសម្រាប់សុខុមាលភាពនៃប្រព័ន្ធរំលាយអាហារ។ ៦. ព្យាបាលជំងឺទល់លាមក ទឹកអំពៅ មានកម្រិតប៉ូតាស្យូមខ្ពស់ដែលអាចផ្តល់នូវជំនួយក្នុងការព្យាបាលការទល់លាមក។ ៧. ជម្រុញការព្យាបាលរបួស ទឹកអំពៅ មានផ្ទុកជាតិស្ករមួយប្រភេទហៅថា sucrose ដែលជាប្រភពសារធាតុធម្មជាតិអាចជួយក្នុងការព្យាបាលមុខរបួសព្រមទាំងការបង្កើនប្រព័ន្ធភាពស៊ាំ។ ៨. ពង្រឹងសរីរាង្គក្នុងរាងកាយ ប្រសិនបើអ្នកទទួលទានទឹកអំពៅបានទៀងទាត់ វាអាចជួយដល់កម្រិតមួយយ៉ាងសំខាន់ក្នុងការពង្រឹងសរីរាង្គដូចជា ភ្នែក ក្រពះ បេះដូង តម្រងនោម ចិត្ត និងសរីរាង្គភេទ។ល។ ៩. ការពារអ្នកពីជំងឺបេះដូង ទឹកអំពៅ ជួយការពារពីជំងឺបេះដូងហើយបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់និងទ្រីគ្លីសេរីក្នុងរាងកាយ។ […]