News & Events

សំណួរៈ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចូលជាធរមាននៅពេល ដែលព្រះមហាក្សត្រ ទ្រង់ឡាយ ព្រះហស្ថលេខាប្រកាសអោយប្រើជាផ្លូវការ នៅថ្ងៃ ខែ ឆ្នាំណា? តើក្នុងជំពូកនិមួយៗមានចំណងជើង ដូចម្តចខ្លះ?

ចម្លើយៈ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។
ជំពូកទាំង ១៤ នៃរដ្ឋធម្មនុញ្ញមានដូចតទៅៈ

ជំពូក ១. អំពីអធិបតេយ្យ
ជំពូក ២. អំពីព្រះមហាក្សត្រ
ជំពូក ៣. អំពីសិទ្ធិ និង ករណីយ៍កិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
ជំពូក ៤. អំពីរបបនយោបាយ
ជំពូក ៥. អំពីសេដ្ឋកិច្ច
ជំពូក ៦. អំពីអប់រំ វប្បធម៌ និងសង្គម
ជំពូក ៧. អំពីរដ្ឋសភា
ជំពូក ៨. អំពីរាជរដ្ឋាភិបាល
ជំពូក ៩. អំពីអំណាចតុលាការ
ជំពូក ១០. អំពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
ជំពូក ១១. អំពីការគ្រប់គ្រងរដ្ឋបាល
ជំពូក ១២. អំពីសមាជជាតិ
ជំពូក ១៣. អំពីអនុភាព និងការសើរើ
ជំពូក ១៤. អំពីអន្តរបញ្ញតិ្ត ។