News & Events

សំណួរៈ
ដឹងពីសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យមានយោជន៍អ្វីខ្លះ?

ចម្លើយៈ
ចំណេះដឹងពីសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យមានយោជន៍ដូចជា៖
សិទ្ធិៈ អ្វីៗទាំងអស់ដែលមនុស្សត្រូវការជាចាំបាច់សម្រាប់រស់នៅក្នុង សេចក្តីថ្លៃថ្នូរជាមនុស្ស។
• តាមអន្តរជាតិ សិទ្ធិៈ គឺតម្រូវឲ្យឲ្យរដ្ឋាភិបាលបំពេញភារកិច្ច ជាចាំបាច់សម្រាប់ផលប្រយោជន៍រាស្រ្ត។
• តាមបែបពុទ្ធសាសនា សិទ្ធិៈ គឺការគោរពលើកស្ទួយ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្ស(ប្រតិបត្តិសីលធម៌ជានិច្ច)។
លិទ្ធិប្រជាធិបតេយ្យៈ ជាទម្រង់នៃការគ្រប់គ្រងរដ្ឋ ដោយប្រជាពលរដ្ឋ ។ មានន័យថាអ្វីៗដែលរដ្ឋាភិបាលធ្វើត្រូវស្របតាមច្បាប់ផងស្របតាម ឆន្ទៈរបស់ពលរដ្ឋផង។
ផលប្រយោជន៍យល់ពីទំនាក់ទំនងរវាងសិទ្ធិ និង ច្បាប់ (ព្រំប្រទល់សិទ្ធី គឺច្បាប់ និង ព្រំប្រទល់ច្បាប់ គឺសិទ្ធិ )។ កក្តាទំនាក់ទំនងយ៉ាងជិតជិតស្និទ នេះហើយទើបសង្គមដំណើរការ ។
• ការពារសង្គម និងថែរក្សារបៀបរបបសង្គមបានល្អ
• ផ្តល់សេវាជូនសាធារណៈ ជំរុញសមភាពក្នុងសង្គម
• ចេះថ្លឹងថ្លែង សេរីភាព និង សណ្តាប់ធ្នាប់ សមភាព