News & Events
អ្វីជាលទ្ធិប្រជាធិបតេយ្យ ? លទ្ធិប្រជាធិបតេយ្យមានកំណើតនៅកម្ពុជានៅថ្ងៃ ខែ ឆ្នាំណា? លទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ចំពោះប្រជាពលរដ្ឋដែរ ឬទេ?
- ខែមិថុនា 30, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរៈ
អ្វីជាលទ្ធិប្រជាធិបតេយ្យ ? លទ្ធិប្រជាធិបតេយ្យមានកំណើតនៅកម្ពុជានៅថ្ងៃ ខែ ឆ្នាំណា?
លទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ចំពោះប្រជាពលរដ្ឋដែរ ឬទេ? ចូរពន្យល់។
ចម្លើយៈ
លទ្ធិប្រជាធិបតេយ្យ គឺជាលទ្ធិ ឬ ទំរង់មួយនៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ដែលផ្តល់អំណាចជូនទៅប្រជាពលរដ្ឋ ហើយអ្វីៗដែលរដ្ឋាភិបាលធ្វើ ត្រូវស្របតាមច្បាប់ផង និងស្របតាមឆន្ទៈរាស្រ្តផង។
លទ្ធិនេះត្រួវបានបែងចែកអំណាចរបស់រដ្ឋជាបីដាច់បីគ្នាគឺ៖
• អំណាចនីតិបញ្ញត្តិ
• អំណាចនីតិប្រតិបត្តិ
• អំណាចតុលាការ
លទ្ធិប្រជាធិបតេយ្យ មានដើមកំនើតនៅកម្ពុជា ថ្ងៃទី០១ ខែកញ្ញ ឆ្នាំ១៩៤៦(១៩៤៧)នាំចូលដោយព្រះបាទស៊ីសុវត្ថិយុតវង្ស ហើយមកអនុវត្តនៅកម្ពុជានៅឆ្នាំ១៩៤៩ ក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
សារៈសំខាន់លទ្ធិប្រជាធិបតេយ្យមាន៖
• ចំពោះប្រជាពលរដ្ឋក្នុងការកសាង និងការពារប្រទេសប្រទេសជាតិ
• ប្រជាពលរដ្ឋទូទៅទទួលបានផលប្រយោជន៍ ហើយប្រទេសជាតិក៏បានផលប្រយោជន៍ ហើយប្រទេសជាតិក៏មានការរីកចំរើន។
• ប្រជាពលរដ្ឋអាចជ្រើសរើស និងផ្លាស់ប្តូរអ្នកដឹកនាំតាមឆន្ទៈរបស់ខ្លួនដោយសន្តិវិធី
• មានសន្តិភាព សន្តិសុខ ស្ថិរភាពពិតប្រាកដ។
• ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពទូលំទូលាយ
• ជំរុញឲ្យមានអភិបាលកិច្ចល្អ ឬមានតម្លាភាព និងអាចទប់ស្កាត់អំពើពុករលួយ
និយាយរួម លទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ច្រើនណាស់ ដោយផ្តល់សិទ្ធិដល់ប្រជាជនពេញបរិបូរ ក្នុងការការពារដល់ប្រយោជន៍របស់ខ្លួន និងរដ្ឋាភិបាលត្រូវធ្វើអ្វីៗដើម្បីរាស្រ្ត ដើម្បីជាតិ។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!