News & Events
តើអំណាចគ្រប់គ្រងរដ្ឋ មានប៉ុន្មាន? អ្វីខ្លះ?
- ខែមិថុនា 30, 2017
- Posted by: tangleng
- Category: ចំណេះដឹង
សំណួរៈ
ក. តើអំណាចគ្រប់គ្រងរដ្ឋ មានប៉ុន្មាន? អ្វីខ្លះ?
ខ. រដ្ឋសភាអំណាចនិតិបញ្ញត្តិ ក្រៅពីគណកម្មការអចិន្ត្រៃយ៍មានគណកម្មការប្រាំបួនទៀត ត។ ចូររៀបរាល់គណកម្មការ ដែលអ្នកស្គាល់ឲ្យបានប្រាំ។
ចម្លើយៈ
អំណាចគ្រប់គ្រងរដ្ឋមាន ៣គឺៈ
• អំណាចនិតិបញ្ញត្តិ (រដ្ឋសភា)
• អំណាចនិតិប្រតិបត្តិ (រដ្ឋាភិបាល)
• អំណាចតុលាការ (ចៅក្រម)។
ខ. រដ្ឋសភាអំណាចនិតិបញ្ញត្តិ ក្រៅពីគណកម្មការអចិន្ត្រៃយ៍មានគណកម្មការប្រាំបួនទៀតគឺ៖
១- គណកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង
២- គណកម្មការហិរញ្ញវត្ថុ និងធនាគារ
៣- គណកម្មការផែនការវិនិយោគកសិកម្មអភិវឌ្ឍន៍ជនបទ និងបរិស្ថាន
៤- គណកម្មការមហាផ្ទៃការពារជាតិ អង្កេត និងបោសសំអាត
៥- គណកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន
៦- គណកម្មការនិតិកម្ម
៧- គណកម្មការអប់រំ ធម្មការ វប្បធម៌ និងទេសចរណ៍
៨- គណកម្មការសុខាភិបាល សង្គមកិច្ច និងកិច្ចការនារី
៩- គណកម្មការសាធារណៈការ និងដឹងជញ្ជូន ទូរគមនាគមន៍ ប្រែសណីយ៍ថាមពល និងពាណិជ្ជកម្ម។
ឆ្លើយតប បោះបង់ការឆ្លើយតប
សំណួរៈ
ចូរនិយាយជារួមតើរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារមូលហេតុអ្វីខ្លះ?
ចម្លើយៈ
និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖
• ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច
• ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់
• ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក
• រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន
• ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ
• ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន
• ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ
• ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ
អតិផរណាភាពឥតការងារធ្វើ….។
*បញ្ជាក់៖
- យើងខ្ញំបង្ហោះឯកសារនេះ សម្រាប់គ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ
- ហាមដាច់ខាតយកឯកសារទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ
- យើងខ្ញុំសូមមិនទទួលខុសត្រូវដាច់ខាត ចំពោះជនណាដែលយកឯកសារទាំងនេះទៅធ្វើអាជីម្មផ្ទាល់ខ្លួនខុសច្បាប់ ៕
សូមអរគុណចំពោះការគាំទ្រ! សូមឲ្យលោកអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា!